(ភ្នំពេញ)៖ ​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគីរី បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា នៅពេលនេះមន្ទីរបាននិងកំពុង អនុវត្តតាមនីតិវិធី នៃការចុះបញ្ជីដីធ្លី (ផ្ដល់កម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ​ទូទៅដើម្បីផ្តល់ភាពស្របច្បាប់ ដោយគោរពតាមគោលការណ៍ នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ​ ជាមួយស្ថាប័នដែលពាក់ព័ន្ធ។

សេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ​មន្ទីររៀបចំដែនដីខេត្តមណ្ឌលគិរី បានឲ្យដឹងថា ​កន្លងមកថ្មីៗនេះ មានសារព័ត៌មាន​ក្នុងស្រុក គេហទំព័រមួយចំនួន បានចុះផ្សាយនូវព័ត៌មានមិនពិត​ថា មានមន្ត្រីជំនាញបាន​ឃុបឃិត ជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការផ្តល់កម្មសិទ្ធិជូនឈ្មួញ និងអ្នកមានអំណាច ដែល​បានរំលោភយកដីរដ្ឋ ព្រមទាំងចំការស្រល់នានាក្នុងខេត្តមណ្ឌលគីរី។

មន្ទីរសូមបញ្ជាក់ថា «​កន្លងមកពិតជាមានប្រជាពលរដ្ឋបានស្នើសុំចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំប្រាកដមែន ដែលភ្ជាប់មកជាមួយនូវពាក្យសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ព្រមទាំងមានការបញ្ជាក់ពីអាជ្ញាធរមូល​ដ្ឋាន​។ តែរហូតមកដល់ពេលនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគីរី មិន​ទាន់បានសម្រេច អនុវត្តការចុះបញ្ជីដីធ្លី (ផ្ដល់កម្មសិទ្ធិ) ជូនដល់ប្រជាពលរដ្ឋណាម្នាក់ ដោយប្រាសចាកពីគោលការណ៍បច្ចេកទេស និងនីតិវិធីនោះឡើយ»

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖