(កំពង់ចាម)៖ ក្រោយពីបានផ្ដល់ជំនួយប្រចាំឆ្នាំដល់កុមារពិការជិត២០០នាក់ នៅបុរីទារក និងកុមារជាតិនៅភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាននាំថវិកាចំនួន៤៨០លានរៀល ស្មើរនឹង១២ម៉ឺនដុល្លារ ក្នុង១ឆ្នាំ តាមរយៈមូលនិធិ ហោ ណាំហុង- បូរីហោ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ចខេត្ត និងអង្គភាពពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
សម្រាប់នៅថ្ងៃទី២៤ ខែកុម្ភៈ ២០១៩នេះ មូលនិធិ ហោ ណាំហុង- បូរីហោ នេះ នឹងផ្ដល់ជំនួយដល់វិទ្យាល័យអប់រំពិសេស ស្ថិតនៅក្នុងខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភកុមារពិការ និងគថ្លង់ជាង១៦០នាក់ ដែលមានទឹកប្រាក់ចំនួន៤៨០លានរៀល នៅក្នុង១ឆ្នាំដូចគ្នា ដើម្បីចូលរួមចំណែកក្នុងការជួយដល់កុមារពិការកំព្រាគថ្លង់ ដើម្បីឱ្យបានសិក្សា និងបានបន្តការរស់បានតទៅមុខទៀតផងដែរ៕