(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រេីសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា នឹងត្រូវតតាំងទល់នឹងក្រុមការពារតំណែងជេីងឯក U22 ថៃនៃពានរង្វាន់អាស៊ាន AFF U22 Championship 2019 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានកម្ពុជាធ្វេីម្ចាស់ផ្ទះ។
ការប្រកួតដែលនឹងចាប់ផ្តេីមនៅម៉ោង ៦៖៣០នាទីល្ងាចថ្ងៃអាទិត្យ ទី២៤ ខែកុម្ភះ ឆ្នាំ២០១៩ នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមតម្លៃសំបុត្រចូលទស្សនា ១០០០០រៀល និង ៥០០០រៀល ក្នុងនាមកម្ពុជា ជាក្រុមលេខ១ចេញពីពូល B ដែលត្រូវប្រកួតខ្វែងពូល U22 ថៃដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៃពូល A។
យ៉ាងណាមិញ ក្រុម U22 វៀតណាម ត្រូវប៉ះ U22 ឥណ្ឌូនេស៊ីនៅស្តាតអូឡាំពិកដូចគ្នានាម៉ោង ៣៖៣០នាទីរសៀលក្នុងវគ្គ៤ក្រុមដូចគ្នា៕