(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ជូនដល់ប្រត្តិបត្តិករទេសចរណ៍ប្រកបអាជីវកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង ឱ្យបង្កើននូវភាពពេញចិត្តជូនភ្ញៀវទេសចរ ក្នុងឱកាសអបអរពិធីបុណ្យទន្លេលើកទី០៥ ដែលគ្រោងនឹងធ្វើឡើងនៅក្រុងកំពងឆ្នាំង ពាក់កណ្តាលខែមីនា ខាងមុខនេះ ក្រោមប្រធានបទ «ទន្លេ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងគោលដៅធានានូវសុខុមាលភាពបង្កើននូវភាពពេញចិត្ត ជូនភ្ញៀវទេសចរ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ក្នុងឱកាសអបអរពិធីបុណ្យទន្លេលើកទី០៥ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅខេត្តកំពង់ឆ្នាំង ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ជូនដល់ប្រត្តិបត្តិករទេសចរណ៍ដែលប្រកបអាជីវកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមអនុវត្តតាមសារាចរណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
សម្រាប់ព័ត៌មានលម្អិត សូមអានសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖