លោក ជុំ កុសល តែងកំណាព្យរៀបរាប់អំពីល្បិចបោកប្រាស់របស់ ទណ្ឌិត សម រង្ស៉ី
23-02-2019 22:26
(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ចេញកំណាព្យបទ ដោយរៀបរាប់អំពីល្បិចបោកតពូជរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិ។
នៅល្បះទី១ នៃកំណាព្យនេះ លោក ជុំ កុសល បានចំអកឱ្យទណ្ឌិត សម រង្ស៉ី យ៉ាងដូច្នេះថា «មេភូតមេភរ មេបោកជើងល្អ កម្រប្រទះ ខំចំកោងខ្លួន ថាអស្ចារ្យណាស់ ដល់ពេលដឹងច្បាស់ ជនកំសាកញី»។
ខាងក្រោមនេះជាកំណាព្យទាំងស្រុងរបស់ លោក ជុំ កុសល៖