(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧៩៨គ្រឿង រកឃើញល្មើសច្បាប់៦៤៨គ្រឿង(ម៉ូតូ៧៨%) អប់រំ១៩៤គ្រឿង និងផាកពិន័យ៤៥៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,០៥៧គ្រឿង, អប់រំ១៣៤គ្រឿង និងផាកពិន័យ២៩០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៩,៣៧៥គ្រឿង រកឃើញយានយន្តល្មើស១៩,២២៤គ្រឿង(ម៉ូតូ៧៧%) ក្នុងនោះអប់រំ៧,០៩៩គ្រឿង និងផាកពិន័យ១២,១២៥គ្រឿង៕