(បាត់ដំបង)៖ សមត្ថកិច្វចុះបង្រ្កាបអំពើហិង្សា តាមបណ្តឹងផ្ទាល់មាត់របស់ប្រជាពលរដ្ឋស្រាប់ តែឆែករកឃើញគ្រឿងញៀនមួយចំនួន នៅវេលាម៉ោង២:២០នាទីទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចនៅចំណុចស្តុបផ្កាស្លា ស្ថិតក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ករណីនេះ សមត្ថកិច្ចបានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះឈ្មោះ ស៊ុ សឿនសុវណ្ណារត្ន័ អាយុ២១ឆ្នាំ បានប្តឹងថា មានក្មេង១ក្រុមប្រើអំពើហិង្សាដោយចេតនា មានអាវុធ (កាំបិត ជំពាមកៅស៊ូនិងដុំថ្ម ដេញកាប់ គប់ បាញ់) នៅចំណុចស្តុបផ្កាស្លា ស្ថិតក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បន្ទាប់មកកម្លាំងអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបនៅចំណុចខាងលើជនសង្ស័យបានរត់គេចខ្លួនអស់ កម្លាំងការិយាល័យព្រហ្មទណ្ឌ កំរិតស្រាលបានចុះស្រាវជ្រាវ រកជនសង្ស័យ និងកំណត់មុខសញ្ញាបាននៅចំណុចភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល លុះដល់ម៉ោង១៤៖៥០នាទីថ្ងៃដដែល កម្លាំងនគរបាលខេត្តសហការកម្លាំងនគរបាលស្រុកថ្មគោល បានចុះឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងនោះមាន២នាក់ពាក់ព័ន្ធរក្សាទុកថ្នាំញៀនរួមមានមាន៖
*ទី១៖ ឈ្មោះ អាង វ៉ាន់ឌឿន អាយុ២៧ឆ្នាំ រស់នៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល និងឈ្មោះ រ៉ុង គឹមហាត់ (ហៅទូច) អាយុ៣០ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ជាអ្នករក្សាទុក និងចែកចាយគ្រឿងញៀន។
សមត្ថកិច្ច ដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៣ថង់ (ទម្ងន់៩៤.៧៧ក្រាម )និង យ៉ាម៉ា១៣៣គ្រាប់ជញ្ជីងថ្លឹងថ្នាំញៀន១ ទូរស័ព្ទ៣គ្រឿង ម៉ូតូ៣គ្រឿង កាំបិតកែឆ្នៃ១ដើម ដុំថ្មចំនួន៤ដុំ ស្បែក
ជើង១គូរ និងសំភារ:ជក់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បុន្នជនសង្ស័យទាំង៨នាក់ និងវត្ថុតាងដែលរឹបអូសបាន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរួចហើយ៕