ភ្នំពេញ៖ Samsung GalaxyS10|S10+ មិនត្រឹមតែជាស្មាតហ្វូនធម្មតាមួយនោះទេ តែវាគឺជាផ្ទាំងកញ្ចក់ទូរទស្សន៍ដ៏ច្បាស់ត្រជាក់ភ្នែក មួយដោយសារតែវា មានអេក្រង់ទំហំធំភ្លឺ លាតពេញតួ ពេញភ្នែក ស្ទើរតែគ្មានគែម (Infinity-O Display), ថាមពលថ្មខ្លាំងអស្ចារ្យដែលអាច សាកឧបករណ៍ផ្សេង បានជាមួយ Wireless PowerShare, កាមេរ៉ាលំដាប់អាជីព(Pro –Grade Camera), ហើយនឹងការដោះសោរ ដោយសុវត្ថិភាពខ្ពស់(Ultrasonic Fingerprint) និងមុខងារពិសេសៗជាច្រើនទៀតដែលធ្វើឱ្យអ្នកគាំទ្រ ទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ដើម្បីអបអរសាទរខួប១០ឆ្នាំរបស់ Samsung Galaxy និងវត្តមានរបស់កំពូលស្មាតហ្វូនសាមសុង Galaxy S10|S10+ ក្រុមហ៊ុនសាខាថៃសាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញ បានរៀបចំកម្មវិធីសម្ពោធ ដ៏ធំមួយនៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្នុងទីក្រុងភ្នំពេញ ដោយមានការ ស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរ។ Samsung Galaxy S10|S10+ គឺជាស្មាតហ្វូនដែលតំណាងឱ្យលក្ខណៈពិសេសរបស់ក្រុមហ៊ុនសាមសុង។
សាមសុង បាននឹងកំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មីពោរពេញទៅដោយក្តីសុបិន តាមរយៈការច្នៃប្រឌិត ផលិតផល និងសេវាកម្មដែលមានគុណភាពនិងការជឿទុកចិត្ត បុគ្គលិកដែលមានទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និងសកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និងអតិថិជនរបស់ខ្លួនផងដែរ។ ដោយទើបបានបង្ហាញខ្លួនលើកដំបូងបង្អស់ ក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ កុម្ភៈ ឥឡូវនេះគឺដល់ពេលដែលអ្នកចែកចាយបន្ត នៅកម្ពុជាបានឃើញនូវសាមសុង Galaxy S10|S10+ នេះដោយផ្ទាល់ភ្នែក ហើយត្រៀមខ្លួនសម្រាប់ការមកដល់ជាផ្លូវការរបស់ស្មាតហ្វូននេះ
លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy S10| S10+ប្រចាំឆ្នាំ២០១៩នេះ និងខួប១០ឆ្នាំ នៃការរវិវត្តបច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ Samsung Galaxy ផងដែរ»។
ទូរស័ព្ទសាមសុង Galaxy S10|S10+ គឺជានិយមន័យថ្មីមួយនៃពាក្យថាស្មាតហ្វូន ហើយមាននូវអ្វីៗទាំងអស់ដែលស្មាតហ្វូនត្រូវតែមាន។
លោក ទី ពន្លក ដែលជាអ្នកចែកចាយបានបង្ហាញចំណាប់អារម្មណ៍ថា៖ «ពេលខ្ញុំមើលវីដេអូ Galaxy S10|S10+ នេះហើយខ្ញុំចង់និយាយថា ខ្ញុំមិនដែលមានអារម្មណ៍រំភើបបែបនេះទេ។ ខ្ញុំដឹងថាខ្ញុំនឹងត្រូវកុម្ម៉ង់ស្មាតហ្វូននេះច្រើនណាស់ព្រោះនឹងមានអតិថិជន មកតម្រង់ជួរទិញស្មាតហ្វូននេះ ច្រើនកុះករនៅពេលវាមកដល់»។
ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះលោក Seungho Choi ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការ និងហាងភ្នាក់ងារចែកចាយរបស់ សាមសុង ទាំងអស់ដែលបានចូលរួម និងធ្វើឱ្យ សាមសុង អាចឈរជើងមានវត្តមានមកដល់ពេលបច្ចុប្បន្ននេះ។
គួររំលឹកផងដែរថា Samsung GalaxyS10|S10+ នឹងបើកឲ្យមានការកម្ម៉ង់ទុកមុន(Pre-order) ចាប់ពីថ្ងៃទី២៣កុម្ភៈ រហូតដល់០៥ ខែមីនា ឆ្នាំ២០១៩ ជាមួយជម្រើស៣ពណ៌ ដ៏ទាក់ទាញ និងកាលីបគឺពណ៌ខ្មៅ ពណ៌ស និងបៃតង៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.samsungmobilepress.com ឬ http://news.samsung.com/galaxy ឬ www.samsung.com/galaxy ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ១៨០០ ២០៣ ២៣២