(កំពង់ចាម)៖ ផ្អើលមុខឆាកតន្រ្តីស្រាបៀរកម្ពុជា Rock the Nation នៅទីរួមខេត្តកំពង់ចាម នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្មានតែទស្សនិកជនមានបញ្ហាអីឃើញមនុស្សរោមអ៊ូរ តាមពិតអតិថិជនស្រាបៀរកម្ពុជាម្នាក់ គាស់ក្រវិលកំប៉ុងស្រាបៀរកម្ពុជា ឃើញរង្វាន់១០០០ដុល្លារអាមេរិក។
លោក Michael ប្រធានគ្រប់គ្រងកម្មវិធីប្រគុំតន្រី្ត Rock the Nation ប្រាប់ថា «ខ្ញុំស្មានតែ ទស្សនិកជនមានបញ្ហាអី មានដឹងអី ក្រុមកាងារប្រាប់តាមវិទ្យុទាក់ទងថា គាត់សប្បាយចិត្តពេក ពេលឃើញរង្វាន់១០០០ដុល្លារ លើក្រវិលកំប៉ុងស្រាបៀរកម្ពុជា របស់គាត់សោះ»។
លោកបន្ថែមទៀតថា ក្រុមកាងារស្រាបៀរកម្ពុជាបានរៀបចំបើកប្រាក់រង្វាន់អោយគាត់ភ្លាមៗតែម្តង ក្រោយពេលផ្ទៀងផ្ទាត់ទទួលក្រវិលកំប៉ុងពីគាត់ ដោយពុំមានកាត់ទឹកអ្វីនោះឡើយ ហើយក៏សូមរំលឹកដល់អតិថិជនផលិតផលខ្មែរ ប៊ែវើរីជីសទាំងអស់ បើគាស់ឃើញរង្វាន់នៅលើក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ឬភេសជ្ជៈណាមួយ សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖ ០៦៧ ៩០២ ៩០២ ភ្លាមដើម្បីធ្វើការបើករង្វាន់។
លោកស្រី គី ឡៃហៀក អាយុ៣៨ឆ្នាំ អ្នកក្រុងកំពង់ចាម ដែលជាអ្នកឈ្នះនិយាយទាំងទឹកមុខញញឹមបិទមាត់មិនជិតថា យ៉ាងដូច្នេះថា៖ «បងអើយមិនដែលទេ ក្នុងមួយជីវិត នេះជាលើកទី១ ហើយដែលខ្ញុំស្គាល់រសជាតិឈ្នះរង្វាន់ធំលុយរហូតដល់១០០០ដុល្លារនោះ ចឹងអី អ្នកណាមិនលោតកញ្ឆេរលោកអើយលោក»។
លោកស្រី ក៏ប្រាប់ផងដែរថា គាត់ពិសាស្រាបៀរកម្ពុជា ជាប្រចាំពេលមានកម្មវិធីជួបជុំផ្សេងៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ព្រោះវាឆ្ងាញ់ ស្រួលផឹក។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូន ខ្មែរ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិត ស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូចអាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕