(ភ្នំពេញ)៖ ជាទូទៅស្ត្រីមេផ្ទះតែងតែជួបបញ្ហាក្នុងការបោកគក់ជាច្រើនដូចជា ការរង់ចាំការបោកគក់រយ:ពេលយូរ ការប្រឡាក់ពណ៌ ការខូចគុណភាពសាច់ក្រណាត់ ក្រណាត់ជាប់ប្រឡាក់ខ្លាំង ក្រណាត់ជាប់ជំពាក់គ្នា បារម្មណ៏ពីបញ្ហាអនាម័យ និងមេរោគជាប់ខោអាវកូនតូចៗជាដើម។
ម៉ាស៊ីនបោកគក់ស៊េរីទំនើបចុងក្រោយរបស់ក្រុមហ៊ុន LG ដែលអាចជួយដោះស្រាយបញ្ហាដែលស្ត្រីមេផ្ទះជួបប្រទះជាទូទៅក្នុងការបោកគក់ប្រចាំថ្ងៃជូនបុត្រ និងស្វាមីជាទីស្រឡាញ់ នោះគឺម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™។
ម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ ត្រូវបានបង្កើតឡើងជាមួយការបន្ថែមលក្ខណ:ពិសេស 3 យ៉ាងលើសពីម៉ាស៊ីនបោកដ៍ទៃៗទៀតរួមមាន៖
*លក្ខណ:ពិសេសទី១ គឺ មុខងារ Separate Wash៖
ជួយដោះស្រាយបញ្ហាប្រឡាក់ពណ៌ពេលបោកជាមួយគ្នា ពីព្រោះម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ អាចដំណើរការបោក 2 កន្លែងផ្សេងគ្នាក្នុងពេលតែមួយ ដោយផ្នែកខាងលើអាចបោកប្រភេទខោអាវធ្ងន់ៗដូចជាភួយ កម្រាលពូក អាវរងារធំ ឬខោខៅប៊ូយជាដើម ចំណែកផ្នែកខាងក្រោមសម្រាប់ប្រភេទខោអាវស្រាលៗដូចជាកន្សែងពោះគោ ខោអាវទារក ឬអាវស។ល។
២៖ លក្ខណ:ពិសេសទី២ គឺ Time Saving៖ ជួយកាត់បន្ថយពេលវេលាបោកគក់រហូតដល់ទៅ៥០% ដោយម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ អាចបញ្ចប់ការបោកគក់ទាំង២កន្លែងត្រឹមតែរយ:ពេល៤៩នាទីតែប៉ុណ្ណោះ លោកអ្នកអាចសន្សំសំចៃពេលវេលាធ្វើការងារអ្វីផ្សេងទៀតបានដោយមិនចាំបាច់រង់ចាំយូរ។
*លក្ខណ:ពិសេសទី៣ ការរចនាបែប Ergonomy៖
ជាមួយកម្ពស់ខ្ពស់ល្មម និងធុងបង្វិលបោកគក់របស់ម៉ាស៊ីនបោកត្រូវបានរចនាបែបងើបឡើង៦ដឺក្រេ ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដោយមិនចាំបាច់អោនក្នុងការដាក់ខោអាវបោក ឬប្រមូលខោអាវដែលបានបោករួច ព្រមជាមួយបច្ចេកវិទ្យាអេក្រងបញ្ជា Touchscreen លើទ្វារកញ្ចក់ដ៍ស្រស់ស្អាត និងអាចមើលឃើញពីសកម្មភាពបោកគក់ក្នុងពេលដំណើរការផងដែរ។
ក្រៅពីមុខងារស្នូលទាំង៣ខាងលើ ម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ ក៏បានភ្ជាប់មកជាមួយនូវមុខងារសំខាន់មួយចំនួនបន្ថែមដូចជា៖
មុខងារ TrueSteam®៖ ជាបច្ចេកវិទ្យាប្រើប្រាស់ចំហាយទឹកក្តៅក្នុងការសំលាប់មេរោគបានរហូតដល់ 99.9% ដែលមានលើខោអាវក្មេងតូចៗ ជាពិសេសខោអាវសម្រាប់ទារកដែលជាកង្វល់របស់អ្នកម្តាយគ្រប់រូបដោយមុខងារ Steam Care ក៍ដូចជាការបំបាត់ស្នាមជ្រីវជ្រួញ និងបំបាត់ក្លិនលើខោអាវក្នុងរយ:ពេល២០នាទីដោយមុខងារ Steam Refresh ព្រមជាមួយមុខងារ Steam Softener® ដែលធ្វើឲ្យសាច់ក្រណាត់ទន់ល្មើយដោយមិនចាំបាច់ប្រើទឹកក្រអូប។
មុខងារ TurboWash®៖ ជាបច្ចេកវិទ្យាជួយដល់ការបោកគក់ឲ្យកាន់តែមានប្រសិទ្ធភាពដោយមានរន្ធបង្ហូរទឹក 2 ផ្លូវបាញ់ទឹកសាចបានខ្លាំងល្អ និងធុងបោកបង្វិលសន្សឹមៗក្នុងពេលបាញ់បង្ហូរទឹកដែលជួយឲ្យខោអាវជោកទឹកបានលឿន ព្រមទាំងកាត់បន្ថយពេលវេលាបោកគក់មកត្រឹមតែ៤៩នាទី ហើយក៍អាចសន្សំសំចៃថាមពលអគ្គិសនី និងបរិមាណទឹកបានច្រើនផងដែរ។
បច្ចេកវិទ្យា 6 Motion Direct Drive៖ ជាចលនាបង្វិលបោក 6 ប្រភេទផ្សេងៗគ្នា ជួយរក្សាគុណភាពសាច់ក្រណាត់ មិនធ្វើឲ្យខោអាវជំពាក់គ្នា និងជួយធ្វើសម្អាតខោអាវបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ព្រមជាមួយម៉ូទ័រ Invert Direct Drive ដែលមិនមានសំលេងរំខានដោយមានការធានាការប្រើប្រាស់រយ:ពេល១០ឆ្នាំ។
ចុងក្រោយគឺជាមុខងារ Smart ThinQ™
ជាមុខងារដ៏ឆ្លាតវៃ ដោយអនុញ្ញាតឲ្យលោកអ្នកគ្រប់គ្រង និងត្រួតពិនិត្យដំណើរការរបស់ម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង រួមជាមួយនឹងមុខងារ Smart Diagnosis អាចឲ្យលោកអ្នកដឹងពីបញ្ហាបច្ចេកទេសដែលកើតមានឡើងចំពោះម៉ាស៊ីនបោក ដោយមិនចាំបាច់រង់ចាំជាងបច្ចេកទេសយូរឡើយ។
ដូចនេះរង់ចាំអីទៀត ទុកឲ្យម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ ជាអ្នកដោះស្រាយរាល់បញ្ហាជូនលោកអ្នក!
ជីវិតពោពេញដោយក្តីរីករាយ និងសុភមង្គលជាមួយម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™!
LG គំនិតច្នៃប្រឌិតដើម្បីជីវិតកាន់តែប្រសើរ!