(ភ្នំពេញ)៖ ថ្មីៗនេះមានព័ត៌មានបរទេសជាច្រើនបានបញ្ជេញនូវរូបភាពPoster និងរូបភាពវីដេអូជាច្រើនដែលហាក់ដូចជាចង់បង្ហាញថាក្រុមហ៊ុន OPPO នឹងមានចេញផលិតផលថ្មីរបស់ខ្លួនជាម៉ូឌែល F11 Pro ដែលបណ្តាលឱ្យមានការងឿងឆ្ងល់ និងចង់ដឹងពីព័ត៌មានបែកធ្លាយទាំងនោះ ថាជាការពិតឬយ៉ាងណា។ តាមរយៈរូបភាពនោះបានបង្ហាញថានឹងមានទូរស័ព្ទ F11 Pro ដ៏ទាក់ទាញមកជាមួយនឹងអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X បន្តិច។
ចំណែកការរចនាកាមេរ៉ានៅខ្នង ខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង វាស្ថិតក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅផ្នែកខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃដ៏គួឱ្យទាក់ទាញ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។
ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវាមានទំហំ 48 MP និងមានពាក្យស្លោក ជាភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យថា កាមេរ៉ាខាងក្រោយនៃស្មាតហ្វូននេះ ជាម៉ូឌែលស្មាតហ្វូន ដែលមានសមត្ថភាពថតច្បាស់នៅកន្លែងដែលមានពន្លឺតិត ល្អឥតខ្ចោះតែម្តង និងមានពណ៌ខៀវបែកស្វាយដូចគ្នាទៀតជាដើម។
តាមប្រភពព័ត៌មានបែកធ្លាយនោះ ម៉ូឌែលថ្មីរបស់ OPPO នេះអាចនឹងបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចនឹងម៉ូឌែលមុនដែរ ប៉ុន្តែយើងមិនទាន់ដឹងថាវាស្ថិតក្នុងទំហំប៉ុន្មាននៅឡើយទេ។ យ៉ាងណាមិញយើងក៏នៅមិនទាន់ដឹងថា តើ F11 Pro ដែលគ្រប់គ្នានាំផ្អើលចង់ដឹងនោះ នឹងមកដល់កម្ពុជា ឬទេ? តើជា F11 ឬ F11 Pro ដែលនឹងមកដល់កម្ពុជា? ទាំងនេះវាគ្រាន់តែជាសំណួរ ចេញពីចំងល់តែប៉ុណ្ណោះ។ មិនយូរប៉ុន្មានស្រាប់តែព្រឹកមិញនេះ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា បានបញ្ចេញរូបភាពវីដេអូមួយដែលបានសម្ភាសន៍ ក្រុមអ្នកគាំទ្រផលិតផលរបស់ពួកគេ ដែលមានរយៈពេល៤៦វិនាទី។
តាមរយៈវីដេអូខ្លីនេះ គឺមានក្រុមគាំទ្រទខ្លះបានបង្ហាញចំណាប់អារម្មណ៍ខុសៗគ្នារបស់ពួកគេស្តីអំពីបទពិសោធន៍ នៃការប្រើប្រាស់ស្មាតហ្វូន និងភាពពេញចិត្ត ចំពោះផលិតផលនានារបស់ OPPO នាពេលកន្លងមក។ ប៉ុន្តែអ្វីដែលជាចំងល់ក្នុងវីដេអូរយៈពេល៤៦វីនាទីនេះ យើងឃើញថាមានការតភ្ជាប់វីដេអូខ្លីមួយទៀត នៅនាទីចុងក្រោយ គឺមានរូបភាពទូរស័ព្ទរាងផ្តេកមួយម៉ូឌែល ដែលយើងមិនដឹងថាវាជាស្មាតហ្វូន F11 ឬ F11 Pro នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានសរសេរថា (នឹងមានអ្វីកើតឡើងនាពេលឆាប់ៗនេះ ជាភាសាខ្មែរទៀត។ បើចង់ដឹងច្បាស់សូម ទស្សនាវីដេអូខាងក្រោមនេះ៖ (ដាក់វីដេអូ)។
អ្វីដែលលោកអ្នកបានឃើញនៅពេលនេះ វាគ្រាន់តែជាវីដេអូដែលយើងបានដកស្រង់ពី Page ផ្លូវការរបស់ OPPO បង្ហោះ និងបានតភ្ជាប់គ្នាជាមួយ នឹងព័ត៌មានបែកធ្លាយពីព័ត៌មានបរទេសតែប៉ុណ្ណោះ តើវាអាចជាយុទ្ធសាស្រ្តរបស់ OPPO ឬយ៉ាងណា? យើងទាំងអស់គ្នា នៅតែមិនទាន់ដឹងច្បាស់ និងមិនអាចសន្និដ្ឋានបានថាក្រុមហ៊ុន OPPO នឹងមានផលិតផលថ្មី ជា F11 ឬ F11 Pro មកកម្ពុជានៅឡើយទេ ព្រោះវាគ្រាន់តែជាព័ត៌មាន បែកធ្លាយងនៅក្នុងស្រុក និងពីសារព័ត៌មានបរទស។ ប៉ុន្តែជាទូទៅយើងតែងសង្កេតឃើញថា ក្រោយពេលមានព័ត៌មានបែកធ្លាយម៉ូឌែល ស្មាតហ្វូនតាមប្រព័ន្ធអ៊ីនធើណែតក្នុងស្រុកម្តងៗ យ៉ាងយូររយៈពេលប្រហាក់ប្រហែលមួយខែនឹងមានវត្តមានម៉ូឌែលទូរស័ព្ទថ្មីនោះមកដល់។
ម្យ៉ាងវិញទៀតប្រសិនបើយើងតាមដាន Page ផ្លូវការរបស់ដៃគូ OPPO នានាដូចជា៖ នៅប្រទេសឥណ្ឌា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាមជាដើម យើងឃើញថាពួកគេក៏កំពុងតែកំដៅសាច់ដុំបញ្ចេញ Poster ផលិតផលថ្មីជា F11Pro ហើយ ដូច្នេះតើ OPPO កម្ពុជា នឹងមានការមកដល់របស់ F11 ឬ F11 Pro ឬទេ? អីញ្ចឹងមានតែចាំមើលទាំងអស់គ្នាបន្តិចទៀត។ ដូចយើងបានដឹងស្រាប់ហើយថា OPPO ជាក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនមួយ ដែលទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងស្រុក និង តាមបណ្តាប្រទេសនានានៅលើសកលលោក ហើយចាប់តាំងពីឆ្នាំ២០១៦ ដែលក្រុមហ៊ុននេះមានវត្តមានក្នុងប្រទេសកម្ពុជា មកបានធ្វើឱ្យការលក់ចេញរបស់ក្រុមហ៊ុននេះ មានភាពលេចធ្លោខ្លាំងស្ទើរ តែស្មើនឹងម៉ូឌែលស្មាតហ្វូនជំនាន់ចាស់ទុំមួយចំនួនផងដែរ៕
ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page របស់ OPPO តាមរយៈ https://www.facebook.com/OPPOCAMBODIA/