(ភ្នំពេញ)៖ ទីបំផុត សម រង្ស៊ី អ្នកដែលយកជីវិតនិងសេរីភាពរបស់ កឹម សុខា មកធ្វើជាល្បែងភ្នាល់នយោបាយជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចុះចាញ់ការភ្នាល់នេះដោយខ្លួនឯងហើយ កាលពីថ្ងៃទី២១ ខែកុម្ភៈ មុនពេលឱសានវាទមកដល់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ព្រោះសម រង្ស៊ី មិនបានគោរពកិច្ចសន្យាហើយប្រកាសជាមោឃៈចំពោះការភ្នាល់នេះតែឯកឯង។
នេះគឺបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី បានដឹងថាខ្លួននឹងមិនអាចឈ្នះការភ្នាល់នេះឡើយព្រោះ សម រង្ស៊ី មានការយល់ច្រឡំលើនីតិវិធី និងមិនបានគិតគូរឱ្យបានច្បាស់លាស់មុននឹង សម្រេចបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់។ ដូច្នេះដើម្បីកុំឱ្យបាក់មុខ សម រង្ស៊ី ត្រូវស្វែងរកល្បិចកលឆាការភ្នាល់នេះចោល។ ប៉ុន្តែពលរដ្ឋខ្មែរទូទាំងនគរ សុទ្ធតែដឹងច្បាស់ថាតាមពិតសម រង្ស៊ី កំសាកញីមិនហ៊ានវិលត្រឡប់តាមការសន្យារបស់ខ្លួន និងបានត្រឹមតែភូតកុហកបោកប្រាស់រៃអង្គាសប្រាក់សម្រាប់បក្ខពួកខ្លួនតែប៉ុណ្ណោះ ហើយក្រឡិចក្រឡុចល្បិចកលរាប់ជំពូកដើម្បីបិទបាំង ភាពកំសាកញីរបស់ខ្លួន។
នេះមិនមែនជាលើកទី១ ទេដែលអ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី ភូតកុហកពលរដ្ឋខ្មែរជាពិសេ សគឺអ្នកគាំទ្ររបស់ខ្លួន។ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី គ្មានចេះអ្វីក្រៅពីធ្វើនយោបាយបោក ប្រាស់រាស្ត្រ ធ្វើប្រជាភិថុតិ និងញុះញង់រើសអើងប្រកាន់ជាតិសាសន៍ឡើយ។ មានចរិតជាអ្នកនយោបាយ បោកប្រាស់ ទោះបីជានិរាសព្រាត់ប្រាស់ទៅក្រៅប្រទេស ក៏នៅតែបង្កើតល្បិចកលដើម្បីបោកប្រាស់ពលរដ្ឋ ខ្មែរដែរ។ ទំនងសម រង្ស៊ី ប្រើល្បិចបោកប្រាស់លុះក្ស័យហើយ! សម រង្ស៊ី ពិតជាមុខក្រាស់មិនចេះខ្មាសសាធារណៈមតិមែន តែក៏គួរអាណិតសកម្មជនអ្នកដើរតាមការបោកប្រាស់របស់ សម រង្ស៊ី ដែលដើរបោកប្រាស់ ភូតកុហកបន្តទៅអ្នកផ្សេងទៀតដោយមិនដឹងពីគោលដៅច្បាស់លាស់របស់ សម រង្ស៊ី និងគូកន។ តាមពិត ត្រីងៀត សម រង្ស៊ី នេះបានឆ្លៀតពង គឺឆ្លៀតយកជីវិតនិងសិទ្ធិសេរីភាព កឹម សុខា មកភ្នាល់មិនមែនត្រឹមតែប្រមាថដល់ជីវិតកឹម សុខា ទេ ប៉ុន្តែបានប្រើឈ្មោះ កឹម សុខា ក្រោមលេសថាចូលមករំដោះកឹម សុខា ឱ្យ មានសេរីភាពដើម្បីប្រមូលប្រាក់ពីសកម្មជនងុបងុលរបស់ខ្លួនតែប៉ុណ្ណោះ។
តាមពិតទៅ មនុស្សម្នាទាំងអស់ពិតជាបានដឹងច្បាស់ចាប់ផ្តើមពី សម រង្ស៊ី បបួលនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់ម្ល៉េះ គឺសម រង្ស៊ី នឹងមិនហ៊ានចូលស្រុកដូចការអះអាងឡើយ ព្រោះគេពិតជាដឹងក្រ យ៉ៅពិតរបស់ សម រង្ស៊ី ហើយក៏មនុស្សម្នាដឹងទៀតថានៅអំឡុងពេលភ្នាល់ សម រង្ស៊ី នឹងស្វែងរកលេសមកពន្យល់ថាខ្លួនមិនវិលចូលស្រុកដោយសារតែបញ្ហានេះបញ្ហានេះជាដើម។ កាលពីប៉ុន្មានថ្ងៃមុនតាមរយៈវិទ្យុ អាស៊ីសេរី សម រង្ស៊ី ប្រកាសថាមិនវិលចូលកម្ពុជាវិញទេនាំតែគេចាប់ដាក់គុកឥតប្រយោជន៍ និងថែមទាំង ប្រមាថជីវិតសពបណ្ឌិតកែម ឡី ថាស្លាប់ឥតប្រយោជន៍ និងប្រមាថ កឹម សុខា និងអ្នកនយោបាយមានទោសផ្សេងទៀតថា ជាប់គុកឥតប្រយោជន៍។ នៅក្រៅប្រទេសដូចសមរង្ស៊ី បានឆ្លាត! ការប្រមាថរបស់សម រង្ស៊ី ត្រូវបានក្រុម កឹម សុខា វាយប្រហារថាកំសាក និងរិះគន់ថា ពិតជាប្រមាថធ្ងន់ធ្ងរដល់ការលះបង់របស់គេមែន។
ដើម្បីលាងខ្លួនពីការវាយតម្លៃថាមហាកំសាក ទើប សម រង្ស៊ី ស្វែងរកល្បិចគ្រលាស់ខ្លួនចេញពីការ ភ្នាល់នេះវិញដោយលើកពីហេតុផលនេះហេតុផលនោះដែលមិនត្រឹមត្រូវ និងប្រកាសថា ការភ្នាល់នេះគឺលែងមានតម្លៃទៀតហើយទុកជាមោឃៈ។ សម រង្ស៊ី ហេតុអ្វីក៏អន់យុទ្ធសាស្ត្រយ៉ាងនេះ ហេតុអ្វីក៏មិនបាន គិតឱ្យបានគ្រប់ជ្រុងជ្រោយសិនមុននឹងនិយាយដូច្នេះ? ប្រកាសមោឃៈតែខ្លួនឯង នៅពេលភាគីម្ខាងទៀតបន្ត និងថែមទាំងមានសាក្សីជាពលរដ្ឋខ្មែរទូទាំងនគរជ្រង៉ោទៀត គឺមានន័យថា សម រង្ស៊ី បោះបង់ចោល ការប្រកួត លើកទង់ជ័យស សុំចុះចាញ់ហើយ។
នេះពិតជាតម្រិះជិះកឯងហើយ ! គិតថាខ្លួនចេះ បកស្រាយគេជឿខ្លួន តែទីបំផុត សម រង្ស៊ី សមនឹង ទទួលងារថាជាអ្នកនយោបាយចាញ់ចាស់វស្សាមែន! តើឱ្យពលរដ្ឋខ្មែរ ជឿទៀតម៉េចនឹងកើត បើត្រឹមតែពាក្យសន្យាខ្លួនឯងមិនទាំងគោរពបានផង ហើយតើឱ្យពលរដ្ឋខ្មែរជឿថា ដឹកនាំប្រទេសបានម៉េចនឹងកើតបើ សម រង្ស៊ី ធ្វើនយោបាយចាញ់ទាំងកូនក្មេងបៀមដៃទៅទៀត គ្មានយុទ្ធសាស្ត្រច្បាស់លាស់ គ្មានមូលដ្ឋាន គិតត្រឹមត្រូវ និយាយនិងធ្វើតាមការស្រមើស្រម៉ៃ តាមការយល់សប្តិ និងជាអ្នកនយោបាយកំប៉ុងជើងធូប។ នៅពេលនេះ សម រង្ស៊ី គឺគ្មានតម្លៃអ្វីទៀតឡើយ គឺគ្រាន់តែជាអ្នកនយោបាយបោកប្រាស់ភូតកុហកដែលគេ ស្អប់ខ្ពើមម្នាក់ប៉ុណ្ណោះ!៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩