(ព្រះសីហនុ)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានបើកកិច្ចប្រជុំពិសេស ដើម្បីពិភាក្សាបញ្ហាជួសជុលកែលម្អផ្លូវ និងលូជាច្រើនខ្សែ ក្នុងក្រុងព្រះសីហនុ ឲ្យមានភាពល្អប្រសើរឡើងវិញ។ ក្នុងនោះផ្លូវខ្លះគ្រោងពង្រីកបន្ថែមផងដែរ។
ចំពោះមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងធ្វើលូ និងផ្លូវ៤០០ ទទឹង១៣ម៉ែត្រ ប្រវែង១,៣៥០ម៉ែត្រ និងប្រពន្ធ័ហេដ្ឋារចនាសម្ព័ន្ធដោយតម្រូវឲ្យមានការចូលរួម បដិភាគពីអ្នកមានដី មានផ្ទះនៅតាមដងផ្លូវក្នុងតំបន់នេះ។
តាមអនុសាសន៍អភិបាលខេត្ត, កិច្ចការនេះប្រគល់ឲ្យមន្ទីរសាធារណការ ជាអ្នកធ្វើហើយគ្រោងចាប់ផ្តើមនៅដើមខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
អភិបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ប្រាប់ថា ផ្លូវជាច្រើនខ្សែ (២២គម្រោង) គ្រោងជួសជុលកែលម្អឡើងវិញ តាមគម្រោងអទិភាព និងទំហំថវិកាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង៕