(ព្រះសីហនុ)៖ នៅវេលាម៉ោង៨៖០០ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មាននាវាទេសចរណ៍ចំនួន០២គ្រឿង គឺនាវាទេសចរណ៍មកពីប្រទេសថៃ និងប្រទេសម៉ាឡេស៉ី បាននាំភ្ញៀវទេសចរចំនួន២,៤៣៥នាក់ ទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។
យោងតាមការផ្សាយលើ Facebook របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ទី១ ឈ្មោះ MARELLA DISCOVERY ជានាវាទី១៤ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ១.៧៨៥នាក់ (ស្រី៩១៦នាក់) និងនាវិកចំនួន ៧៥៧នាក់ (ស្រី១៣៥នាក់) ហើយនាវានេះនឹងចាកចេញពី កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២១៖០០ល្ងាចថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម។
រីឯនាវាទេសចរណ៍ទី២ ឈ្មោះ SEVEN SEAS MARINER ជានាវាទី១៥ មកពីកំពង់ផែ Port Klang ប្រទេសម៉ាឡេស៉ី មានផ្ទុកអ្នកដំណើរចំនួន ៦៥០នាក់ (ស្រី៣២០នាក់) និងនាវិកចំនួន ៤៥២នាក់ (ស្រី៣៤៦នាក់) ហើយនាវានេះនឹងចាកចេញ ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៨៖០០ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ៕