(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ សប្តាហ៍ក្រោយនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងបញ្ជាក់លម្អិតជុំវិញប្រធានបទ ស្តីពី «ការផ្តល់ជាធាតុចូលជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតតំបន់រដ្ឋបាលពិសេស ឬតំបន់ស្វយ័តពិសេស ដើម្បីជួយទាក់ទាញវិនិយោគ និងកាត់បន្ថយថ្លៃដើមនៃការផលិត»។
ការផ្សាយនៃកិច្ចសម្ភាស រវាងអង្គភាពព័ត៌មាន Fresh News និងឧកញ៉ា លឹម ហេង ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។
សូមជម្រាបថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ជាកម្មវិធីដែលអញ្ជើញមន្ត្រីរាជរដ្ឋាភិបាល អ្នកជំនួញ ពាណិជ្ជកករ ម្ចាស់ក្រុមហ៊ុន និងបុគ្គលជោគជ័យជាដើម មកធ្វើបទសម្ភាសន៍ ដើម្បីចែករំលែកនូវព័ត៌មានថ្មីៗ ចំណេះដឹង ចំណេះធ្វើ ជូនដល់ប្រជាពលរដ្ឋ ពិសេសដល់យុវជនជំនាន់ក្រោយ ដើម្បីទទួលបានព័ត៌មាន និងពុទ្ធិល្អៗ។
ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.