(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឆ្លើយតបចំពោះករណីដែលកាលពីពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួនចុះផ្សាយថា ប្រធានមន្ទីរកសិកម្មខេត្តកោះកុងយកដីរដ្ឋលក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ចំពោះករណីនេះ ក្រសួងកសិកម្មបាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយបានចាត់ក្រុមការងារចុះធ្វើអធិការកិច្ច លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរកសិកម្មខេត្តកោះកុង ក្នុងករណីរកឃើញកំហុសឆ្គង ក្រសួងនឹងចាត់វិធានការស្របតាមច្បាប់៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖