(ភ្នំពេញ)៖ ​គិ​តៗ​ទៅ​អាណិត​បងប្អូន​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​មួយចំនួន​ដែល ​នៅតែ​បន្ត​ចាញ់បោក​សម ​រង្ស៊ី ​ឥត​ល្ហែ​។ ​លុយកាក់​ដែល​ខំធ្វើការ​យ៉ាង​លំបាក​ត្រូវ​បរិច្ចាគ​ឥត​ឈប់ឈរ​។ ​បន្តិច​លឺ​គេ​ហៅ​ឲ្យ​ចូលបុណ្យ​ផ្កាប្រាក់ ​បន្តិច​ត្រូវ​គេ​ស្នើ​ឲ្យ​ដាក់​ស្រោម​សំបុត្រ ​បន្តិច​ត្រូវ​គេ​សុំ​ឲ្យ​ជួយ​បរិច្ចាគ​នេះ​បរិច្ចាគ​នោះ​ឥត​ល្ហែ​ក្រោម​ពាក្យឃោសនា​ថា ​ដើម្បី​ជួយ​ស្រុកខ្មែរ​។ ​ហេតុតែ​បងប្អូន​មាន​ឈាមជ័រ​ជាខ្មែរ​ក៏​ចេះតែ​បេះ​ពី​មាត់ ​ពង្រាត់​ពីក​ដើម្បី​ជួយ​ខ្មែរ​។ ​ប៉ុន្តែ ​បងប្អូន​មិនបាន​ជួយ​ខ្មែរ​ឯណា ​គឺ​ជួយ​បុគ្គល​សម ​រង្ស៊ី​ទេតើ​។ ​លុយកាក់ ​ប្រាក់កាស​ដែល ​បង​ប្អូន​បរិ​ច្ឆា​គ​រយៈពេល​ជាង២០ឆ្នាំ​មកនេះ​ពិតជា​អស់​ច្រើនណាស់ ​ប៉ុន្តែ ​បងប្អូន​សាកសួរ ​សម ​រង្ស៊ី ​ឬ​សួរ​បងប្អូន​នៅ​ស្រុកខ្មែរ​សាកមើល ​តើមាន​សមិទ្ធផល​អ្វី​បន្តិចបន្តួច​ទេ​ដែល ​សម ​រង្ស៊ី ​បាន​ធ្វើ​សម្រាប់​ពលរដ្ឋខ្មែរ​នៅក្នុង​ស្រុក​? ​កុំថាឡើយ​ដល់ទៅ​សាលារៀន​, ​មន្ទីរពេទ្យ ​សូម្បី​អណ្តូង​ទឹក​មួយ ​ឬ​បង្គន់​មួយ ​ដែល​ជា​ស្នាដៃ​របស់ ​សម ​រង្ស៊ី ​ក៏​គ្មាន​ដែរ ​គឺ​សូន្យឈឹង​។

នៅ​ថ្ងៃអាទិត្យ​ទី៣ ​មីនា​ខាងមុខនេះ ​ពិធីបុណ្យ​ផ្កាប្រាក់ ​សាមគ្គី​មួយ​នឹង​ត្រូវ​គេ​ប្រារព្ធ​ធ្វើ​នៅ​ឯ​វត្ត​ពុទ្ធរង្សី​ម៉ែលប៊ន ​ប្រទេស​អូស្ត្រាលី​ដើម្បី​ប្រមូល​បច្ច័យ​ជួយ​សម ​រង្ស៊ី​។​ ​ការ​ប្រមូល​លុយ​ត្រូវ​បាន​ធ្វើឡើង​តាម​គ្រប់រូប​ភាព៖ ​ពេលខ្លះ​គេ​ហៅ​ទៅ​ប្រជុំ​ស្តាប់​ការឃោសនា​ភូត​កុហក​របស់ ​លោក ​សម ​រង្ស៊ី ​ឬបក្ស​ពួក ​ហើយ​ត្រូវ​គេ​ស្នើសុំ​ឲ្យ​បង់​ប្រា​ក់​ត្រង់​ៗ​តែម្តង​។ ​ពេលខ្លះ​ទៀត​គេ​បាន ​រៀបចំ​ពិ​ធី​ផ្សេង​ៗ​ដើម្បី​រៃអង្គាស ​ប្រាក់​។ ​អ្វី​ដែល​គួរឲ្យ​ហួសចិត្ត​បំផុត​នោះ​គឺ ​ការ​ប្រមូលប្រាក់ ​ដោយ​យក​ពិធីបុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​មក​ធ្វើជា​ឡប់ឡែ​ដែលគេ​ហៅថា ​ពិធី ​បុណ្យផ្កា​នយោបាយ​។​ ​មានរឿង​រ៉ាវ​ច្រើនយ៉ាង​ណាស់​ដែល​បងប្អូន​ខ្មែរ​ឯនា​យស​មុទ្ ​រមួយ​ចំនួន​មិនទាន់​យល់​ហើយ​បន្ត​ចាញ់បោក​ដង្ខៅ​បុណ្យផ្កា​នយោបាយ​ឈ្មោះ ​សម ​រង្ស៊ី ​បើ​ទោះបីជា​ភាគច្រើន​បាន​យល់ ​ហើយ​ឈប់​ជឿ​ទៀត​ក្តី​។

ឆ្លៀតឱកាស​នេះ ​ខ្ញុំ​សូម​រៀបរាប់ ​រឿងរ៉ាវ​ពិត​មួយចំនួន​ដែល​កើតឡើង​ចំពោះ​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​ព្រោះតែ​ជឿ​លើ​ព័ត៌មាន​ខ្មៅ​។​ ​មាន​បងប្អូន​មួយចំនួន​ដែល​នៅ ​តែ​គិតថា ​ស្រុកខ្មែរ​វេទនាណាស់ ​ស្រុកខ្មែរ​ខ្ទេចខ្ទី​អស់ហើយ ​ស្រុកខ្មែរ​គេ​ជិះជាន់​សម្បើម​ណាស់​ពលរដ្ឋ​ក្រ​រហេមរហាម​ណាស់​.​.​។ ​ប៉ុន្តែ​ពេល​ដែល​ពួកគេ ​បោះ​ជើង​ចូល​ស្រុកខ្មែរ​ភ្លាម​ស្រាប់តែ​ភ្ញាក់ខ្លួន​ព្រើត​ហើយ​លាន់មាត់​ថា ​«​ចុ​មយ​ក្ស​! ​អ្នកស្រុក​ខ្មែរ ​គេ​សប្បាយ​ជាង ​យើង​ទៅទៀត​!​»​។ ​អ្នកខ្លះ​រឺត​ដើមទ្រូង​ពេល​ឃើញ​ហាងទំនិញ​, ​ចរាចរណ៍​ចង្អៀត​ដោយ​យានយន្ត​, ​ភោជនីយដ្ឋាន ​អា​គារ​ខ្ពស់​ៗ ​និង​ហាង ​«​ប្រេ​នប្រេន​» ​«​Brand​-​Brand​» ​មក​ពី​បរទេស​រីក ​ដុះដាល​ព្រោង​ពា្រត​នៅ ​ស្រុកខ្មែរ ​ហើយ​ហាង​នី​មួយ​ៗ​មាន​មនុស្ស​ពេញ​ៗ​រក​កន្លែង​អង្គុយ​មិនបាន​។

មាន​អ្នកខ្លះ​ទៀត​ខំ​ផ្ញើ​លុយ ​ផ្ញើ​ខោអាវ ​ស្បែង​ជើង​ចាស់​ៗ​មក​ឲ្យ​បងប្អូន​ប្រើ​នៅ​ស្រុកខ្មែរ​ពីព្រោះ​តែ​គិតថា ​ពួកគេ​ក្រ​ណាស់​។ ​ប៉ុន្តែ ​ពេល​បាន​មកឃើញ​ទើប​ដឹង​ថា ​ពួកគេ​មាន​ជីវភាព​ល្អ​ជាង​អ្នកស្រុក​ក្រៅ​ទៅទៀត​។ ​មាន ​បុ​រសៗ​អណិកជន​ខ្មែរ​ពីក្រៅ​ប្រទេស​ច្រើនណាស់​ដែល​​ស្គាល់​ស្ថានភាព​ស្រុកខ្មែរ​ច្បាស់ ​ហើយ​តែងតែ​មក​ស្វែងរក​ការ ​សប្បាយ​នៅ​ស្រុកខ្មែរ​ដោយ​អ្នកខ្លះ​ស្វែងរក​សេវា​ផ្លូវភេទ ​ឬ​មាន​ទាំង​ប្រពន្ធចុង​នៅ​ស្រុកខ្មែរ​ថែមទៀត​។ ​ប៉ុន្តែ ​ដោយសារតែ ​និន្នាការ​នយោបាយ ​ទើប​ពួកគេ​នៅតែ​ស្រែក​ថា ​ស្រុកខ្មែរ​វេទនាណាស់​ដើម្បី​ប្រមូល​លុយ​។​ ​ពិតហើយ​ថា ​ស្រុក​ខ្មែ​រក៍​នៅ​មាន​អ្នក​ក្រីក្រ​ដែរ​ដែល​នៅ​មាន​ជីវភាព​ខ្វះខាត​ពិសេស​នៅ​ទី​ជនបទ​ដាច់ស្រយាល​។ ​ប៉ុន្តែ ​អត្រា​អ្នក​ក្រីក្រ​មាននៅ​ត្រឹម​ក្រោម១០​%​ប៉ុណ្ណោះ​ហើយ​វា​មិន​អាក្រក់​ខ្មៅ​ងងឹត​ដូចដែល​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​បាន​ទទួល​ព័ត៌មាន​ឃោសនា​អកុសល​ពី​សម ​រង្ស៊ី ​និង​បក្សពួក ​ក៏ដូចជា​ប្រព័ន្ធ​ឃោសនា​របស់​ពួកគេ​បាន​និយាយ​នោះ​ឡើយ​។

ក្នុង​ស្ថានភាព​នេះ ​ពលរដ្ឋខ្មែរ ​ក្នុង​ស្រុក​ពិតជា​នៅ​ត្រូវការ​ជំនួយ​ជាពិសេស​គឺ​ជំនួយ​ខាង​បច្ចេកទេស ​ចំណេះដឹង ​និង​សម្ភារៈ​ផ្សេង​ៗ​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ​។ ​ដូច្នេះ ​ប្រសិនបើ​បងប្អូន​នៅ​ក្រៅប្រទេស​មាន​សមានចិត្ត​ចង់​ជួយ​ខ្មែរ ​ជួយ​ប្រទេសជាតិ ​របស់​ខ្លួន​មែន ​សូម​ជួយ​ឲ្យ​មាន ​ប្រយោជន៍​និង​ឲ្យ​ចំ​គោលដៅ ​ដូចជា​ជួយ​ជីក​អណ្តូង​ទឹក​នៅ ​កន្លែង​ដែល​ខ្វះ​ទឹក​, ​ជួយ ​សាងសង់​សាលារៀន​នៅកន្លែង​ណា​ដែល​ខ្វះ​សាលារៀន ​ឬ​ជួយ​ជា​បច្ចេកទេស​កសិកម្ម ​និង​ការ​ចិញ្ចឹមសត្វ​,​ការ​ដាំដំណាំ​កសិកម្ម​ជាដើម ​។​ល​។ ​គឺ​មិនមែន​ជួយ​តាមរយៈ​លោក ​សម ​រង្ស៊ី ​និង​បក្សពួក​គាត់​ឡើយ​ពីព្រោះ​ជួយ​តាម ​សម ​រង្ស៊ី ​គឺ​មិនមែន​ជួយ​ខ្មែរ ​និង​ជួយ​ប្រទេស​កម្ពុជា​ឡើយ ​តែ​ជួយ​លោក ​សម ​រង្ស៊ី ​ដោយ​ផ្ទាល់​និង​ជួយ​ឲ្យ​គាត់​មក​បំផ្លាញ ​ចាក់រុក ​បំបែកបំបាក់​ខ្មែរ​តែ​​ប៉ុណ្ណោះ​។

ជាក់ស្តែង ​ពេលនេះ​សម ​រង្ស៊ី ​យក​លុយ​ពី​បងប្អូន​ក្រៅប្រទេស​ទៅដើរ​លេង ​ជិះ​ស្គី​យ៉ាង​សប្បាយ​នៅ​ស្រុកបារាំង​។ ​សម ​រង្ស៊ី​យក​លុយ​ពី​បងប្អូន​មក​បំផុស​ឲ្យ​មាន​បាតុកម្ម​ដុត​រោងចក្រ​ធ្វើឲ្យ​អ្នក​វិនិយោគ​ខាតបង់ ​ធ្វើឲ្យ​កម្មករ​បាត់បង់​ការងារ​។ ​សម ​រង្ស៊ី ​យក​លុយ​ពី​បងប្អូន​ទៅដើរ​បំផុស​ឲ្យ​បរទេស​គាបសង្កត់​ខ្មែរ ​ឈប់​ទិញទំនិញ​ពី​កម្ពុជា ​និង​ឈប់​ផ្តល់​ជំនួយ​ដល់​កម្ពុជា ​ដែល​ធ្វើឲ្យ​កម្មករ ​កសិករ​ខ្មែរ​ជា​អ្នក​រង ​គ្រោះ​។ ​ក្រៅពីនោះ ​សម ​រង្ស៊ី ​បំភិតបំភ័យ​ខ្មែរ​ឲ្យ​ព្រួយបារម្ភ ​រឿង​អស្ថិរភាព​សង្គម ​ភាព​វឹកវរ ​និង​ភ័យ​ព្រួយ​ពី​បញ្ហា​ផ្សេង​ៗ​ជាប្រចាំ​។ ​នេះ​ហើយ​ជា​លទ្ធផល ​ដែល​បាន​មក​ពី​លុយកាក់​ដែល ​បងប្អូន​បាន​ឧបត្ថម្ភ​តាមរយៈ​ ​សម ​រង្ស៊ី​។

​ដូច្នេះ ​ល្មម​ដល់ពេល​ដែល​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​ឈប់​ចាញ់បោក ​សម ​រង្ស៊ី ​តទៅទៀត ​ហើយ​។ ​សូម​បងប្អូន​ឈប់​ផ្តល់​ប្រាក់​ឲ្យ​សម ​រង្ស៊ី ​ទោះ​តាមរយៈ​ការ​រៃអង្គាស​ក្តី ​ឬ​តាមរយៈ​បុណ្យផ្កា​នយោបាយ​ក្តី​ពីព្រោះ​ជំនួយ​នោះ​មិនបាន​ប្រយោជន៍អ្វី​ដល់​ខ្មែរ​ក្នុង​ស្រុក​ឡើយ​។ ​ផ្ទុយទៅវិញ​វា​ជា​ជំនួយ​សម្រាប់​បំផ្លាញ​ខ្មែរ​ទៅវិញ​ទេ​៕ ​

​ដោយ៖ ​អ្នក​តាមដាន​នយោបាយ​តុ​កាហ្វេ