(ភ្នំពេញ)៖ អគ្គិភ័យមួយកន្លែងដែលកើតឡើង នៅសិប្បកម្មឈើ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងក្រុម១ ភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរលត់ទៅវិញហើយ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានជួយអន្ដរាគមន៍ ដើម្បីសង្គ្រោះករណីនេះ។
លោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សិប្បកម្មឈើដែលត្រូវភ្លើងឆេះនេះ ឈ្មោះ កៅ សុវណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ។ ប្រភេទសំណង ផ្ទះឈើស័ង្កសី ទំហំ៦ម៉ែត្រ គុណ១៧ម៉ែត្រ ខូចខាតទាំងស្រុង និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ឯកសារមួយចំនួន និងបានឆ្លងទៅផ្ទះសិប្បកម្មឈើដៃឯកបន្តិបន្ទួច។
ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្រោះវិញ រថយន្តការិយាល័យអគ្គិភ័យ ចេញទៅចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន, រថយន្តកងពលតូចលេខ៧០ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន, រថយន្តក្រុមហ៊ុនOCIC ទីក្រុងកោះពេជ្រ ចំនួន៤គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តកងរាជអាវុធហត្ថ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន និងរថយន្តភេវកម្មចំនួន១គ្រឿង។
យ៉ាងណាមិញ គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះ ឬស្លាប់បាត់បង់ជីវិតនោះទេ ខណៈដែលមូលហេតុ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាបន្ដទៀត៕