(ភ្នំពេញ)៖ អាវុធហត្ថលើផ្ទៃប្រទេស នឹងធ្វើសន្និសីទសារព័ត៌មានបំភ្លឺជូនសាធារណជន អំពីកិច្ចសហប្រតិបត្តិការរបស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងការចូលរួមអនុវត្តសាលដីការបស់តុលាការកំពូល នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅ។
សេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ នឹងធ្វើនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅខាងក្រោមនេះ៖