(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រេីសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវ U22 ឥណ្ឌូនេស៊ី ០-២ ក្នុងការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុនៃពូល B នៃពានរង្វាន់អាស៊ាន AFF U22 Championship 2019 ដែលមានកម្ពុជាធ្វេីម្ចាស់ផ្ទះ
កម្ពុជា បានរបូត១គ្រាប់នៅនាទីទី១៩ មុនបន្តរបូតគ្រាប់ទី២ទៀតនៅនាទីទី៨២ចុងម៉ោង ក្នុងការប្រកួតលេីកទី៣បញ្ចប់វគ្គសន្សំពិន្ទុនៃពូល B តែក្រុមទាំងពីរបានឡេីងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា
តាមរយ:លទ្ធផលនេះ កម្ពុជាឈរនៅលេខ១ ក្នុងពូល B ដែលត្រូវប៉ះ U22 ថៃ ដែលឈរលេខ២ ក្នុងពូល A ខណ:ក្រុម U22 ឥណ្ឌូនេស៊ីដែលឈរលេខ២ ពូល B ត្រូវប៉ះលេខ១ នៃពូល A គឺក្រុម U22 វៀតណាម ដែលធ្វេីឡេីងនៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៩ ដូចគ្នា៕