Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បន្តចុះត្រួតពិនិត្យគុណភាពទំនិញ នៅផ្សារកំពង់ប្រណាក រកឃើញទំនិញខូចគុណភាពមួយចំនួន

22-02-2019 16:31

(ព្រះវិហារ)៖ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ គុណភាពទំនិញនានា នៅក្នុងផ្សារកំពង់ប្រណាក ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយរកឃើញទំនិញខូចគុណភាពមួយចំនួន។

មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងថា ការចុះត្រួតពិនិត្យទំនិញនៅពេលនេះ កម្លាំងជំនាញ បានរកឃើញទំនិញចម្រុះដែលខូចគុណភាពរួមមាន៖ ទឹកក្រូចចម្រុះ ចំណុះ ២៧,៥លីត្រ នំ ទម្ងន់ ០,៧៩២គីឡូក្រាម សណ្តែកសៀងកញ្ចប់ ទម្ងន់ ០,៤២គីឡូក្រាម ស្ពៃបូកគោ ខ្ញី ប្រហិត សាច់គោជាដើម។

មន្ត្រីកាំកុងត្រូលបានបន្តទៀតថា ការចុះធ្វើតេស្តបឋមលើមុខទំនិញទាំង២ ប្រភេទខាងលើនេះ ជាលទ្ធផល មិនមានសារធាតុគីមី ហាមឃាត់លើមុខទំនិញខាងលើឡើយ ព្រមទាំងធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន លើមុខទំនិញវេចខ្ចប់ផ្សេងៗ មុននិងទិញយកទៅប្រើប្រាស់សូមពិនិត្យមើលការបរិច្ឆេទថ្ងៃ ខែឆ្នាំផលិតឱ្យបានត្រឹមត្រូវ ចៀសវាងការប៉ះពាល់ដល់សុខភាព៕