(សៀមរាប)៖ សមាគមប៉ូលីសអន្ដរជាតិ ភូមិភាគ២ នៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក (NYPD) និងភ្នាក់ងារប៉ូលីសក្នុងតំបន់ផ្សេងៗ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសទឹកដីអង្គរ នៃខេត្តសៀមរាប បានបង្ហាញអារម្មណ៍រំភើបរីករាយ នៅពេលដែលពួកគេបានមកដើរកម្សាន្ដ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រៅពីការបង្ហាញរំភើបរីករាយ សមាគមប៉ូលីសអន្ដរជាតិ ភូមិភាគ២ នៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក (NYPD) បានសម្ដែងនូវការអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា, លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត, លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងអ្នកពាក់ព័ន្ធទាំងអស់ ដែលទទួលបដិសណ្ឋារកិច្ចដ៏ល្អនេះ។
ពួកគេបានចាត់ទុកថា ប្រទេសកម្ពុជាមានភាពស្រស់ស្អាត មានមនុស្សល្អៗ និងប្រវត្តិកាលដ៏សម្បូរបែប ដែលធ្វើឲ្យពួកគេមានអនុស្សាវរីយ៍ល្អៗ គួរជាទីចងចាំ ហើយនឹងមិនភ្លេចកម្ពុជាបានឡើយ។
បន្ថែមពីនេះ ក្រុមប៉ូលីសអន្ដរជាតិ ក៏បានបង្ហាញអារម្មណ៍ រំភើបរីករាយណាស់ក្នុងពេលដែល ស្នាក់នៅ និងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ លើសពីនេះ ពួកគេក៏បង្ហាញនូវការពេញចិត្តចំពោះបដិសណ្ឋារកិច្ចនេះ និងចាត់ទុកថា កម្ពុជាជាប្រទេសស្រស់ស្អាត មានម្ហូបអាហារឆ្ងាញ់ មានវប្បធម៌ល្អ សិល្បៈ ប្រាសាទបុរាណ៕