(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍បាននាំម្ចាស់ដេប៉ូលក់គ្រឿងសំណង់ និងជាងដំបូលប្រមាណ ៣០នាក់ មកពីឃុំស្លាបលែង ស្រុកបសេដ ខេត្តកំពង់ស្ពឺមកទស្សនា រោងចក្រផលិតក្បឿង ផ្ទាល់ដែលមានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោរដើម្បីបានសិក្សាស្វែងយល់ ពីសង្វាក់ផលិតកម្ម និងគុណភាពផលិតផលក្បឿងរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍។
ក្នុងកំឡុងពេលទស្សនារោងចក្រ អ្នកជំនាញបានបង្ហាញពីចំណេះដឹងសំខាន់ៗ បច្ចេកទេសផលិត និងដំណោះស្រាយដ៏ត្រឹមត្រូវ សម្រាប់បញ្ហាសំណង់ដែលជាងដំបូលជួបប្រទះជាប្រចាំ ដើម្បីជាប្រយោជន៍សម្រាប់ម្ចាស់ដេប៉ូ ក៏ដូចជាមេជាងដំបូលបង្កើនសម្ថភាពផ្តល់សេវាកម្មដ៏ល្អដល់អតិថិជនរបស់ខ្លួន។
តំណាងអ្នកចូលរួម ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះដំណើរទស្សនៈកិច្ចនៅរោងចក្រផលិតក្បឿងរបស់ក្រុមហ៊ុនជីប ម៉ុង អ៊ីនដាស្រ្ទីស៍ថា នេះគឺជាលើកទី១សម្រាប់ពួកគាត់ដែលបានមកទស្សនារោងចក្រផលិតក្បឿងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានសម្ថភាពផលិតក្បឿងបានរហូតដល់ ១៤០សន្លឹកក្នុងមួយនាទី។
គួរបញ្ជាក់ថាក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ គឺជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយក្នុងការផលិតនិងផ្គត់ផ្គង់ ប៉េតុងលាយស្រេច ក្បឿង និងទុយោគ្រប់ប្រភេទ។ រាល់ផលិតផលទាំងអស់របស់ ក្រុមហ៊ុនជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ត្រូវបានផលិតឡើងដោយប្រើប្រាស់ វត្ថុធាតុដើមដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់បច្ចេក វិទ្យាចុងក្រោយរបស់អ៊ីតាលី៕