(ភ្នំពេញ)៖ ស្របពេលដែលតម្លៃដីនៅតាមបណ្តាខេត្តធំៗមួយចំនួន កំពុងតែមានសន្ទុះកើនឡើងខ្លាំង ក្រោមការសម្រុកអភិវឌ្ឍពីសំណាក់រាជរដ្ឋាភិបាល រួមដៃគ្នាជាមួយនឹងបណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិ ដូចជា ខេត្តព្រះសីហនុ កំពត កែប កោះកុង ប៉ោយប៉ែត និងខេត្តបាត់ដំបងនោះ ពេលនេះ សម្រាប់ខេត្តកំពង់ធំ ក៏បាននឹងកំពុងបង្ហាញពីសក្ដានុពលរបស់ខ្លួនផងដែរ ជាពិសេស នៅតំបន់ស្រុកសន្ទុក ដែលស្ថិតនៅជាប់ផ្លូវជាតិ៦ តែម្ដង។
អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យ និងអភិវឌ្ឍបានអះអាងថា មិនយូរទៀតនោះទេ តំបន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិ៦ ក្នុងស្រុកសន្ទុក នឹងប្រែក្លាយមុខមាត់ ជាតំបន់ពាណិជ្ជកម្មដូចគ្នាទៅនឹងតំបន់ស្គន់ ដែលស្ថិតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាមយ៉ាងដូច្នោះដែរ ដ្បិតអីនៅពេលបច្ចុប្បន្ននេះ ទាំងគម្រោងអភិវឌ្ឍរបស់សាលាខេត្តកំពង់ធំ ក៏ដូចជាបណ្តាអ្នកវិនិយោគ លើវិស័យអចលនទ្រព្យមួយចំនួន សុទ្ធតែបានផ្តោតការចាប់អារម្មណ៍ ទៅលើតំបន់មួយនេះគួរឱ្យគត់សម្គាល់។
អ្នកនាង ឡេង ចាន់ណា ម្ចាស់គម្រោងសុកគាដីឡូតិ៍ បានលើកឡើងថា បច្ចុប្បន្ននេះចំពោះដីនៅក្នុងតំបន់ស្រុកសន្ទុក ជាពិសេសដី ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៦ តែម្ដង គឺកំពុងតែចាប់ផ្តើមបង្ហាញពីសក្ដានុពលរបស់ខ្លួន និងកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ ដែលនៅក្នុងនោះ រួមមាន ការអភិវឌ្ឍ ជាសំណង់លំនៅឋានជាផ្ទះល្វែង រួមជាមួយនឹងគម្រោងនៃការបង្កើតជាបុរី ក្នុងទ្រង់ទ្រាយធំតែម្ដង ម៉្យាងវិញទៀតហេតុផល ដែលធ្វើឱ្យអ្នកវិនិយោគងាកមកចាប់អារម្មណ៍ធ្វើការអភិវឌ្ឍ ក៏ព្រោះតែវិសាលភាពផ្ទៃដី នៅក្នុងតំបន់មួយនេះនៅមានភាពទូលាយ តម្លៃនៅមានកម្រិតនៅឡើយ ដែលវាជាឱកាសដ៏ល្អ សម្រាប់អ្នកវិនិយោគ អាចទទួលបានចំណេញត្រឡប់មកវិញច្រើន។
អ្នកនាងក៏បានអះអាងផងដែរថា «ដូចដែលឃើញស្រាប់ហើយ បច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍជាច្រើនកំពុងតែបង្ហាញខ្លួននៅទីនេះ ជាក់ស្ដែងគ្រាន់តែគម្រោងរបស់ សុកគាដីឡូតិ៍ បានកើតមានរហូតដល់ ៤គម្រោង ហើយស្ថិតក្នុងស្រុកសន្ទុកទាំងអស់ ដែលក្នុងនោះ គម្រោង ទី១ ទី២ និងទី៣ ត្រូវបានលក់ចេញអស់យ៉ាងជោគជ័យ ដោយនៅក្នុងគម្រោង មានបង្កើតផ្សារ សាលារៀន ក្លឹបកីឡា គ្លីនិកឯកជន ទីចំណតរថយន្ត (បេនឡាន) ដែលធ្វើឱ្យអ្នកដែលរស់នៅ ក្នុងតំបន់ងាយស្រួលក្នុងការប្រកបអាជីវកម្ម។
ដោយឡែក សម្រាប់គម្រោងទី៤នេះ គឺមានរហូតដល់ទៅ ១៥ហិកតា ស្ថិតនៅជាប់ផ្លូវជាតិ៦ តែម្ដង និងកាត់តែមានភាពល្អប្រសើរជាងគម្រោងមុនៗ ដែលក្រៅពីស្ថិតនៅជាប់ផ្លូវជាតិ គឺថែមទាំងមានប្រព័ន្ធធារាសាស្ត្រដ៏សំខាន់ប្រចាំខេត្តស្ថិតនៅពីក្រោយ។ នៅក្នុងគម្រោងទី៤នេះ ក្រុមហ៊ុននឹងសាងសង់ជាផ្ទះល្វែង រួមជាមួយនឹងការពុះជាដីឡូតិ៍ជិត ១,០០០ឡូតិ៍ ក្នុងតម្លៃចាប់ពី ៦,១២០ដុល្លារឡើងទៅតែប៉ុណ្ណោះ រួមជាមួយនឹងការបង់រំលោះរយៈពេលវែង ដើម្បីផ្តល់ជាជម្រើស និងលទ្ធភាពដល់អ្នក ដែលមានចំណូលទាប តែមានបំណងចង់បានលំនៅដ្ឋាន ក៏ដូចជាដីសម្រាប់សាងសង់លំនៅដ្ឋានរស់នៅ ក៏ដូចជាចង់លក់បន្តយកចំណេញជាដើម ខណៈដែលក្រុមហ៊ុនក៏បានរៀបចំជាប្រពន្ធបង្ហូរទឹក បណ្តាញអគ្គិសនី ផ្លូវបេតុងធំទូលាយរួចជាស្រេច»។
អ្នកនាងបានកត់សម្គាល់ធ្ងន់ផងដែរថា នៅពេលដីខ្លីខាងមុខនេះ នឹងកើតមានគម្រោងថ្មីៗជាច្រើនទៀត ដែលជាកត្តាជំរុញឱ្យតំបន់ខាងលើនេះ ក្លាយជាតំបន់លំនៅដ្ឋាន និងអាជីវកម្មបានយ៉ាងឆាប់រហ័សជាក់ជាមិនខាន។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក៏បានលើកឡើងផងដែរថា សម្រាប់ដីដែលស្ថិតនៅជាប់ផ្លូវជាតិ៦ នឹងកាន់តែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរ ទៅដល់បណ្តាអ្នកវិនិយោគនានា ទាំងការទិញ-លក់ ក៏ដូចជាអ្នកអភិវឌ្ឍលើគម្រោងសំណង់លំនៅដ្ឋាន ដ្បិតដីនៅតំបន់នេះ មានសក្ដានុពល និងមានវិសាលភាពធំទូលាយនៅឡើយ ហើយការវិនិយោគទៅលើដី ដែលមានឯកសារស្របច្បាប់ត្រឹមត្រូវ វាមិនបង្កឱ្យខាតបង់នោះទេ ។
គួរបញ្ជាក់ផងដែរថា ចំពោះគម្រោងទី៤ របស់ក្រុមហ៊ុន សុកគា ដីឡូតិ៍ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិស្ដុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាបណ្ដុំរមណីយដ្ឋានជាច្រើន ដូចជា រមណីយដ្ឋានភ្នំសន្ទុក, រមណីយដ្ឋានបឹងសំរឹទ្ធិ , រមណីយដ្ឋានទំនប់៧មករា , រមណីយដ្ឋានទំបន់១មករា និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 089 886 000 / 097 8888 925 ៕