(ភ្នំពេញ)៖ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិខាងមុខនេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ (អតីតផ្សារទំនើបសូរិយា) ដែលជាផ្សារទំនើបដំបូងគេនៅកម្ពុជា មានទីតាំងនៅស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន រួមមានការិយាល័យ សាលារៀន ធនាគារ មន្ទីរពេទ្យ ផ្សារ ក្រុមហ៊ុន ដែលជាមធ្យមមានភ្ញៀវប្រមាណ២ម៉ឺននាក់ក្នុងមួយថ្ងៃ បានមកកម្សាន្តទិញទំនិញ នឹងផ្តល់ជូននូវលក្ខខណ្ឌជួលតូបពិសេស សម្រាប់អ្នកចង់បើកអាជីវកម្មលក់ផលិតផលសម្រាប់នារី។
ការផ្តល់ជូននេះ គឺសម្រាប់តែផលិតផលពាក់ព័ន្ធនឹងនារីប៉ុណ្ណោះ ដែលមានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង ផលិតផលថែរក្សាសម្ផស្ស គ្រឿងសម្អាង ហាងសាឡន គ្រឿងអលង្ការ និងផលិតផលសម្រាប់នារីជាច្រើនមុខទៀត…។
សម្រាប់ការទាក់ទងកក់ទីតាំងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ លោក-លោកស្រីនឹងទទួលបានការផ្តល់ជូនពិសេសដូចជា៖
* ទទួលបានការលើកលែងប្រាក់ឈ្នួលទីតាំងរយៈពេល០២ខែ
* ពុំចាំបាច់បង់ថ្លៃសេវាកម្មតុបតែងកែលម្អតូប នៅកំឡុងពេលតុបតែង
* ទទួលបានប័ណ្ណសមាជិកហាត់ប្រាណនៅ Jouvence Fitness ជាន់ទី៥នៃផ្សារទំនើបសូរិយាសេនធ័រ ភ័នធ៍ រយៈពេល ០៣ខែ ដោយឥតថ្លៃ ដែលស្មើទឹកប្រាក់២០០ដុល្លារ
* ទទួលបានប័ណ្ណសាច់ប្រាក់សម្រាប់ទិញទំនិញចំនួន១០០ដុល្លារ
* ទទួលបានការផ្សព្វផ្សាយនៅលើផ្ទាំង LED ទាំងក្នុងនិងក្រៅបរិវេណផ្សាររយៈពេល០១ខែ ដោយឥតគិតថ្លៃ
សូមប្រញាប់ឡើង តូបមានចំនួនកំណត់ ទំនាក់ទំនងមកមុននឹងទទួលបានមុន ជាមួយនឹងទីតាំងប្រកបដោយផាសុកភាព និងឱកាសទទួលប្រាក់ចំណេញ។ ព័ត៌មានបន្ថែមសូមទាក់ទង៖ ០១៦ ៧០០ ០០១/០៧០ ៨៨៨ ០៨៤ ឬមកការិយាល័យគ្រប់គ្រងផ្សារ ដែលស្ថិតនៅជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ដែលមានអគារលេខ១៣-៦១ ផ្លូវ៦៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬចូលទៅ [Sorya Center Point] (https://www.facebook.com/SORYACenterPoint/) ដើម្បីលម្អិតព័ត៌មាន៕