(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសារាចរណែនាំ ស្ដីពីវិធានការកាត់បន្ថយផលប៉ះពាល់សត្វ ដោយសារគ្រោះរាំងស្ងួត និងការបង្ការ ទប់ស្កាត់ជំងឺឆ្លងសត្វ ព្រោះថាការកើនកំដៅ អាចបង្កឲ្យមានកង្វះចំណីអាហារ និងទឹកសម្រាប់សត្វ ដែលជាបញ្ហាប្រឈម និងមានហានិភ័យខ្ពស់ អាចបណ្ដាលឲ្យសត្វទទួលរងនូវជំងឺរាតត្បាត និងស្លាប់។
ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ និងទប់ស្កាត់ជំងឺឆ្លងសត្វដោយសារគ្រោះរាំងស្ងួតនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំដល់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកឬសព្វ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តចាត់វិធានការមួយចំនួនលើករណីនេះ។
សម្រាប់ខ្លឹមសារលម្អិតនៃសារាចរណែនាំនេះ សូមអានខ្លឹមសារលម្អិតដែលមាននៅក្រោម៖