(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៧៤៦គ្រឿង រកឃើញល្មើសច្បាប់៨៨០គ្រឿង(ម៉ូតូ៣១%) អប់រំ២៧៥គ្រឿង និងផាកពិន័យ៦០៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២១ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,៨៧៩គ្រឿង, អប់រំ២១១គ្រឿង និងផាកពិន័យ៤៩៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០២,២១២គ្រឿង រកឃើញយានយន្តល្មើស១៧,៩០៥គ្រឿង(ម៉ូតូ៧៧%) ក្នុងនោះអប់រំ៦,៦៩៨គ្រឿង និងផាកពិន័យ១១,២០៧គ្រឿង៕