(ភ្នំពេញ)៖ ក្រុមហ៊ុន ACER នាព្រឹកថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០១៩ បានបើកសម្ពោធ Showroom ថ្មីរបស់ខ្លួន ក្នុងក្រុមហ៊ុន ភី.ធី.ស៉ី កុំព្យូទ័រ សាខាព្រះមុនីវង្ស អគារលេខ ២៥០, ២៥២ ផ្លូវព្រះមុន្នីវង្ស ក្រោមអធិបតីភាពលោក ជេម ឈូប៊ុនជឺ (Mr. James Choobunjerd) អគ្គនាយកក្រុមហ៊ុន ACER ប្រចាំឥណ្ឌូចិន និងលោកឧកញ៉ា អ៉ឹង សែ អគ្គនាយកក្រុមហ៊ុន ភី.ធី.ស៉ីកុំព្យូទ័រ ខូអិលធីឌី រួមទាំងគណៈគ្រប់គ្រង នៃក្រុមហ៊ុនទាំងពីរផងដែរ។
លោកឧកញ៉ា អ៉ឹង សែ បានលើកឡើងថា ក្រុមហ៊ុន ភី ធី ស៉ីកុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខ លើផលិតផលម៉ាក Acer (Consumer) គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល នៅកម្ពុជា។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន Acer ជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន ភី ធី ស៉ី អស់រយៈពេលជាង១០ឆ្នាំមកហើយ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន ភី ធី ស៉ី គឺជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ១៩៩៦ មកម្លេះ គិតមកដល់ឆ្នាំ២០១៩នេះ មានរយៈពេលជាង២០ឆ្នាំហើយ ដែលបានផ្គត់ផ្គង់ជូនអតិថិជន នូវផលិតផលដែលមានគុណភាពខ្ពស់ ថ្មីសុទ្ធ១០០% ព្រមទាំងមានការធានាត្រឹមត្រូ វពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ ពីក្រុមការងារជំនាញយ៉ាងពិតប្រាកដ ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ «ភី ធី ស៉ី តែងតែឈានមុខគេជានិច្ច ទាំងគុណភាព និងសេវាកម្ម»។
លោក ជេម ឈូប៊ុនជឺ បានលើកឡើងថា ក្នុងនាមលោកជានាយកប្រចាំឥណ្ឌូចិនក្រុមហ៊ុន Acer ពិតជាមានសេចក្តីសោមនស្សរីករាយជាអនេកប្បការ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា នឹងនៅតែបន្តនិរន្តភាព ក្នុងកិច្ចសហប្រត្តិបត្តិការអាជីកម្មជាមួយ ក្រុមហ៊ុន ភី.ធី.ស៉ី កុំព្យូទ័រ ខូអិលធីឌី ឲ្យកាន់តែរលូននិងល្អប្រសើរ ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្ម និងបំពេញតម្រូវការ របស់អតិថិជនគ្រប់មជ្ឈដ្ឋាន។ លោកបានបន្តថា សូមអតិថិជន និងដៃគូអាជីកម្មទាំងអស់ នៅតែជួយបន្តគាំទ្រផលិតផលម៉ាក ACER ។
អតិថិជនទាំងអស់ អាចទំនាក់ទំនងមក ក្រុមហ៊ុន ភី ធី ស៉ី កុំព្យូទ័រ ខូអិលធីឌី មាន៥សាខា គឺសាខាទី១ ការិយាល័យកណ្តាល អគារលេខ ៦៦ ផ្លូវលេខ៦៣ កែងផ្លូវលេខ១៥៤(ក្បែរផ្សារសូរិយា), សាខាទី២ អគារលេខ ២៥០-២៥២ មហាវិថីព្រះមុនីវង្ស, សាខាទី៣ ផ្ទះលេខ៨១-៨៣ ខាងជើងផ្សារធំថ្មី, សាខាទី៤ ខេត្តបាត់ដំបង ផ្លូវលេខ២ ម្តុំសាលា២ធ្នូ, និងសាខាទី៥ ខេត្តសៀមរាប អគារ ៥៥៥ ផ្លូវទេពវង្ស។ ក្នុងនោះដែរអតិថិជនក៏អាចរកទិញផលិតផល តាមរយៈគេហទំព័រ WWW.ptc-computer.com.kh ឬតាមរយៈទូរស័ព្ទលេខ ០២៣ ២២២២ ១២/ ០២៣ ២២២២១៣ ៕