(ភ្នំពេញ)៖ Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំម្តងទៀត គឺពិព័រណ៍លំនៅដ្ឋានកម្ពុជា មិនត្រឹមតែមានការតំាងបង្ហាញគម្រោងលំនៅដ្ឋាន នៅក្នុងពិព័រណ៍នេះទេ ក៏មានការចូលរួមបង្ហាញពីក្រុមហ៊ុនជាច្រើនទៀត មានដូចជាវិស័យហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រ៉ង សំណង់ គ្រឿងសង្ហារឹម រថយន្ត និងមានការចូលរួមជាច្រើនទៀតពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ។ ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩នេះ នឹងធ្វើឡើងនៅសាលពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០១៩។

វត្តមានក្រុមហ៊ុនជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ រួមមានគម្រោងលំនៅដ្ឋាន និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនមានដូចជា គម្រោងលំនៅដ្ឋាន The Peninsula Private Residences KT Pacific, Koh Thmey, La Vista One, Angkor 4 Season Hotel, R&F Properties, V-House, 7 Residence, Borey VIP, PH Real Estate, LCJ - H.Y.O (Cambodia) International Real Estate Company Limited, Creed, Borey BTS, Prime One, The National Coast, BooYoung Town, Urban Village, Seara Sports and Arakawa Residence និងមានក្រុមហ៊ុនជាច្រើនទៀត បានចូលរួមជាមួយនឹងពិព័រណ៍នេះផងដែរ។

ជាមួយគ្នានេះផងដែរលោក Chris Hong អ្នកប្រឹក្សាយោបលផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យ Prime One Real Estate បានឲ្យដឹងថា ការចូលរួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាននេះ ជាឱកាសដ៏ល្អ ដែលយើងអាចភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ ទៅកាន់អតិថិជនគោលដៃរបស់យើង។ ក្រៅពីឱកាសនៃការលក់យើងក៏អាចផ្សព្វផ្សាយនៃកិត្តិនាម ក្រុមហ៊ុនរបស់យើងទៅកាន់ សាធារណជន ឲ្យបានស្គាល់ផងដែរ។

អ្នកនាង ចេង សុខា នាយករងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនលំនៅដ្ឋានជប៉ុន Creed Group បានឲ្យដឹងថា ក្រុមហ៊ុនរបស់យើង បានធ្លាប់ចូលរួមជាមួយនឹងព្រឹត្តិការណ៍ ពិព័រណ៍ដែលរៀប ចំដោយ Realestate.com.kh កាលពីឆ្នាំមុនរួចមកហើយ វាពិតជាការរៀបចំដ៏ល្អ ហើយឆ្នាំនេះវាកាន់តែធំជាងមុន ដែលកម្មវិធីពិព័រណ៍នេះរៀបចំនៅសាលពិព័រណ៍កោះពេជ្រ។ អ្វីដែលអ្នករំពឹងទុកមិនត្រឹមតែជាពិព័រណ៍ ដែលលោកអ្នកអាចស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានតែប៉ុណ្ណោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍នៃការតាំងបង្ហាញ ជាមួយនឹងក្រុមហ៊ុនពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ដែលរួមមាន៖ រថយន្ត សំណង់ ផ្នែកតុបតែង ស្ថាបត្យកម្ម ធនាគារ និងធានារ៉ាប់រ៉ងជាដើម។

លោក Tom O’Sullivan បាននិយាយថា រស់នៅប្រកបដោយស្តង់ដារខ្ពស់ អមដោយការរស់នៅ ដោយភាពស៊ីវិល័យ លោកអ្នកអាចចូលរួមស្វែងយល់មិនត្រឹមតែគម្រោងលំនៅដ្ឋានតែប៉ុណ្ណោះទេ លោកអ្នកអាចស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា ក៏ដូចជាមាននូវការបង្ហាញរថយន្តផងដែរ។

អ្នកចូលរួមពិព័រណ៍នេះ ក៏មានឱកាសឈ្នះរង្វាន់ផ្សេងៗ ពីកម្មវិធីនេះផងដែរ ហើយប្រសិនបើអ្នកមិនបានឈ្នះរង្វាន់អ្វីក៏ដោយ ប៉ុន្តែលោកអ្នកនឹងទទួលផលប្រយោជន៍ជាច្រើន ក្នុងការចូលរួមក្នុង ពិព័រណ៍នេះ ដោយព្រឹត្តិការណ៍នេះមានកម្មវិធីសិក្ខាសាលា ដែលចូលរួមដោយ វាគ្មិនល្បីៗ នៅក្នុងវិស័យពាក់ព័ន្ធ ដោយលើកយកប្រធានបទសំខាន់ៗដូចជា ការវិនិយោគនៅក្នុង វិស័យអចលនទ្រព្យ ច្បាប់ និងធុរកិច្ចជាដើម ទាំងនេះជាចំណេះដឹងដ៏មានប្រយោជន៍សម្រាប់លោកអ្នក។ ក្រុមហ៊ុនCellcardដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទក្នុងស្រុកដ៏ធំបំផុតបានចូលរួមជា ម្ចាស់ឧបត្ថម្ភនៅក្នុងពិព័រណ៍នេះផងដែរ។

ចុះឈ្មោះចូលរួមដោយសេរីចុចលីងខាងក្រោម៖ https://realestatekh.lpages.co/reakh-homes-lifestyle-expo-2019-attendee-khmer/
ទំនាក់់ទំនងក្នុងការកក់ស្តង់៖ +855 78 637 323 (ភាសាខ្មែរ និងចិន) ឬ +855 12 599 699 (អង់គ្លេស)៕