(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមបើកវគ្គជាមូលដ្ឋាន យុវជនកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទកម្ពុជា នៃវិទ្យាល័យសង្គមថ្មី និងបំពាក់កន្សែងដល់យុវជនដែលទើបរើសថ្មី ជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក សំ លាងទ្រី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី ចឹក ហេង ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចំពោះប្អូនៗជាយុវជនកាកបាទក្រហម នៃវិទ្យាល័យសង្គមថ្មី នេះផងដែរ។
ជាមួយគ្នានេះ លោក សំ លាងទ្រី បានសម្ដែងនូវក្តីសប្បាយរីករាយ ចំពោះប្អូនៗទាំងអស់ ដែលបានយល់ដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងតួនាទីរបស់យុវជនកាកបាទក្រហម ពិសេសគឺវិជ្ជាសង្រ្គោះបឋម។
លោកក៏បានផ្តាំផ្ញើឲ្យប្អូនៗទាំងអស់គ្នា ត្រូវខិតខំរៀនសូត្រឲ្យក្លាយជាកូនល្អ សិស្សល្អ និងត្រូវជៀសឲ្យឆ្ងាយពីល្បែងអបាយមុខផ្សេងៗ ពិសេសជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។
លោក សំ លាងទ្រី ក៏បាននាំអំណោយជាថវិកា និងមួកសុវត្ថិភាពចំនួន៤៥មួក របស់លោក អ៊ុន ចាន់ដា ជូនក្លឹបយុវជននៅទីនោះ និងយុវជនកាកបាទក្រហមកម្ពុជា ដែលទើបរើសថ្មីផងដែរ៕