Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២០ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៨៣៤គ្រឿង និងផាកពិន័យ៥៨៩គ្រឿង

20-02-2019 18:53

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧៥០គ្រឿង រកឃើញល្មើសច្បាប់៨៣៤គ្រឿង (ម៉ូតូ២៩%) អប់រំ២៤៥គ្រឿង និងផាកពិន័យ៥៨៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២០ ខែកុម្ភៈនេះ ត្រួតពិនិត្យរួម បានចំនួន២,៤៥០គ្រឿង, អប់រំ៨៧គ្រឿង និងផាកពិន័យ៥១៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៧,៤៦៦គ្រឿង រកឃើញយានយន្តល្មើស១៧,០២៥គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ៦,៤២៣គ្រឿង និងផាកពិន័យ១០,៦០២គ្រឿង៕