(ភ្នំពេញ)៖ ក្រុមហ៊ុនឡានលក់សំបុត្រឡានក្រុង, ទូក និងឡានឈ្នួលឈ្មោះថា BookMeBus បានប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃថ្មីរបស់ខ្លួន ដែលទើបផ្លាស់ប្តូរការរចនា និងផ្ដោតលើភាពងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់ពលរដ្ឋកម្ពុជាពិសេសអ្នកធ្វើដំណើរ។
ការដាក់ឲ្យប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃរបស់ក្រុមហ៊ុន BookMeBus ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដែរនេះជាការផ្ដល់ភាពងាយស្រួល ដល់អតិថិជនក្នុងការប្រើប្រាស់ ពិសេសអ្នកចូលចិត្តធ្វើដំណើរ។
BookMeBus ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់សេវាកម្មកក់សំបុត្រអនឡាញ ទាំងក្នុងគេហទំព័រអ៊ីនធើណេត និងតាមរយៈកម្មវិធីទូរស័ព្ទ។ ចំណែកកម្មវិធីទូរស័ព្ទថ្មីនេះ បានផ្ដល់ជូនសេវាកម្មជាច្រើនរួមមាន៖ ទិញសំបុត្រវិលត្រឡប់, ទិញសំបុត្រទូក, ទិញសំបុត្រឡានក្រុង និងឡានឈ្នួលជាដើម ហើយកម្មវិធីលើទូរស័ព្ទនេះក៏ផ្ដល់នូវភាសាចំនួន២គឺ ខេមរភាសា និងភាសាអង់គ្លេស។
លោក ជា ឡង់ដា នាយកប្រតិបត្តិក្រុមហ៊ុន BookMeBus ឲ្យដឹងថា «កម្មវិធីទូរស័ព្ទថ្មីនេះនឹងសង្កត់ធ្ងន់ លើការផ្តល់សេវាកម្មល្អបំផុតព្រោះ ពួកយើងដាក់បញ្ចូលក្រុមហ៊ុនដៃគូមួយចំនួនដែលទទួលបាន ការវាយតម្លៃច្រើនពីអ្នកធ្វើដំណើរ»។
លោកបន្ថែមថា ការផ្លាស់ប្តូរថ្មីនេះមិនមានភាពស្មុគស្មាញក្នុងការបង្កើត និងប្រើប្រាស់នោះទេ។ បន្ថែមពីនេះក្រុមហ៊ុនបាននឹង បន្តសហការជាមួយភ្នាក់ងារបង់ប្រាក់ដូចជា ABA, Pipay និងភ្នាក់ងារមួយចំនួនទៀត ដើម្បីធានាបាននូវការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព និងឆាប់រហ័សសម្រាប់អ្នកប្រើប្រាស់ទាំងអស់។
សូមបញ្ជាក់ថា រយៈពេល៤ឆ្នាំដែលក្រុមហ៊ុន BookMeBus បានបង្កើតឡើង ក្រុមហ៊ុននេះទទួលជ័យលាភីទាំងក្នុង និងក្រៅស្រុក ទៅលើការធ្វើបទបង្ហាញគំនិតធុរៈកិច្ចរបស់ខ្លួន។ ជាមួយនឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងទទួលបានការជឿជាក់ពីអ្នកប្រើប្រាស់ និងដៃគូជំនួញ BookMeBus កំពុងមានការរីកចំរើន និងមានភាពជឿជាក់ក្នុងការបង្កើតអ្វីថ្មីៗ ដើម្បីសម្រួលដល់ការធ្វើដំណើរដែរលើសពី ការកក់សំបុត្រទៅទៀត៕ លោកអ្នកអាចស្វែងរកនៅទីនេះ៖ http://onelink.to/bookmebus ឬចូលក្នុង http://Bookmebus.com៕