(ភ្នំពេញ)៖ សម្រាប់កុមារី ដែលមានសំណាងបានឈ្នះរង្វាន់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ម្នាក់នេះមានឈ្មោះ ថា ស្រីធីន អាយុ៦ឆ្នាំ ជាសិស្សកំពុងសិក្សាថ្នាក់ទី១ នៅសាលាបឋមសិក្សា អន្លង់ក្មេងលេង បច្ចុប្បន្នកំពុងរស់នៅជាមួយឪពុកម្តាយក្នុង ភូមិ តេជោ អន្លង់ក្មេងលេង ឃុំ តេជោ អភិវឌ្ឍ ស្រុកឈូក ខេត្តកំពត ។
ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅឋាន អ្នកស្រី អ៊ីង ចន្ថា មានមុខរបរជាកសិករ និងត្រូវជាម្ដាយបង្កើតរបស់កុមារីមានសំណាងខាងលើនេះបានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ ក្រោយពេលលេងជាមួយក្មេងៗក្បែរផ្ទះ កុមារី ស្រីធីន បានសុំលុយទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំទទួលទាន លុះក្រោយពេលមួលគម្របដប ក៏សួរអ្នកលក់ថា ខ្ញុំត្រូវរង្វាន់ទេ ? ភ្លាមនោះ ស្រាប់តែអ្នកលក់ដែលនៅផ្ទះជិតគ្នា ស្រែកប្រាប់ថា ត្រូវហើយ ត្រូវរង្វាន់១០០លានរៀល ហើយក៏មានការភ្ញាក់ផ្អើល ដល់អ្នកជិតខាងនាំគ្នាមកមើល និងអបអរសាទរតែម្ដង។
ក្រោយមក អ្នកស្រីក៏បានទូរស័ព្ទ ជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅក្នុងគម្របដបតែម្ដង។ ក្នុងពេលជាមួយគ្នានេះផងដែរ អ្នកស្រី អ៊ីង ចន្ថា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ ដែលបានបង្កើតឱ្យមានកម្មវិធីឈ្នះរង្វាន់មហាសាល ដែលអាចជួយកែប្រែជីវភាពគ្រួសាររបស់អ្នកស្រី ឱ្យមានភាពល្អប្រសើរ ។
អ្នកស្រីបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ អ្នកស្រីនឹងយកលុយមួយចំនួន ទៅសងបំណុលគេ និងធ្វើបុណ្យឧទ្ទិសដល់ប្អូន ដែលទើបតែស្លាប់ទៅ ហើយយកមួយចំនួនទៀត ទៅបង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវកាលទី៣នេះ ជាការលើកទឹកចិត្ត ដល់អតិថិជន ដែលតែងតែគាំទ្រតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុនបានបង្កើតកម្មវិធីផ្តល់រង្វាន់មហាសំណាង កាន់តែអស្ចារ្យជាងមុន ដោយការបង្កើននូវទឹកប្រាក់រង្វាន់ធំចំនួន១០០លានរៀល រហូតដល់៧០រង្វាន់, ម៉ូតូ Honda Scoopy-i កើនដល់រង្វាន់៧០, និងទូរស័ព្ទ i phone XS កើនរហូតដល់៧០រង្វាន់ ព្រមទាំងរង្វាន់ផ្សេងៗទៀតរាប់លានរង្វាន់។
រួសរាន់ឡើង ដើម្បីទទួលបានមហារង្វាន់ដ៏ច្រើនអស្ចារ្យទាំងនេះ ទាំងអស់គ្នា អ៊ីឈីតាន់ ជួយកែប្រែជីវិតរបស់លោកអ្នក, អ៊ីឈីតាន់ ចែកពិត ចែកលឿន ចែកដល់ផ្ទះរបស់លោកអ្នក...!