(ភ្នំពេញ)៖ បច្ចុប្បន្នការវិនិយោគលើវិស័យដីធ្លី ហាក់កើនឡើងគួរឲ្យកត់សំគាល់ ជាមួយនឹងការកើនឡើងនេះ ធ្វើឲ្យអ្នកវិនិយោគមួយចំនួន ក៏កំពុងប្រឈមនូវបញ្ហាថា តើគួរតែជ្រើសរើសតំបន់ណា ដើម្បីវិនិយោគ?

ឆ្លើយតបនឹងប្រញ្ហាប្រឈមនេះ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលជាអ្នកជំនាញអចលនទ្រព្យបានឲ្យដឹងថា បច្ចុប្បន្ននេះការវិនិយោគលើវិស័យដីធ្លី កំពុងតែមានសន្ទុះខ្លាំងណាស់ ប៉ុន្ដែក្រៅពីខេត្តព្រះសីហនុ តាមច្រកព្រំដែនមានសក្ដានុពលល្អ ក្នុងការវិនិយោគចិននោះដែរ។

ការលើកឡើងបែបនេះ របស់លោកឧកញ៉ា នួន រិទ្ធី ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News។

លោកឧកញ៉ា នួន រិទ្ធី លើកឡើងថា «បច្ចុប្បន្នវិនិយោគិនចិន មានស្ទើរគ្រប់ទីកន្លែងនៅកម្ពុជា ក្រៅពីកំពង់សោម តំបន់ដែលមានសក្ដានុពលគឺ តំបន់ច្រកព្រំដែនជាច្រកសេដ្ឋកិច្ច ដែលមានអ្នកវិនិយោគមានផែនការ ក្នុងការធ្វើច្រើនដូចជា៖ បាវិត, ជ្រៃធំ, ប៉ោយប៉ែត រួមទាំងខេត្តសៀមរាបជាដើម»

លោកបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ជាប្រទេសដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ដែលមានក្រុមហ៊ុនធំៗជាច្រើនកំពុងវិនិយោគ។ ដូច្នេះហើយការកើនឡើងនៃការវិនិយោគ គ្រប់ខេត្តក្រុងទាំងអស់សុទ្ធ តែមាសក្ដានុពលដូចជា៖ ខេត្តកោះកុង, កែប, មណ្ឌលគីរី, រតនគីរី និងស្ទឹងត្រែងជាដើមសុទ្ធតែមានភាពទាក់ទាញ៕

សូមទស្សនាវីដេអូទាំងស្រុង៖