(ភ្នំពេញ)៖ ជាមួយជម្រើស នៃអាហាររសជាតិដើម ដ៏សម្បូរបែបមកពីជុំវិញសកលលោក និងការសម្តែងសិល្បៈសហសម័យដ៏អស្ចារ្យ ណាហ្គាវើលដ៍ គឺជាមណ្ឌលកម្សាន្តចម្រុះ ដែលផ្តល់នូវបទពិសោធន៍ថ្មីៗ មិនអាចបំភ្លេចបាន និងស័ក្តិសមបំផុត សម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ និងដៃគូពាណិជ្ជកម្មរបស់អ្នក។
រីករាយពិសាម្ហូបអាហារជាច្រើនមុខ ច្នៃយ៉ាងពិសេសដោយមេចុងភៅជាតិ និងអន្តរជាតិ។ ភោជនីយដ្ឋានចិនប្រណីតឈ្នះពានរង្វាន់ លំដាប់ពិភពលោក Fortune Palace និង Hall of Golden Chimes មានបម្រើម្ហូប ដូចជាទាប៉េកាំង ក្តាមអាឡាស់ស្ការស់ ខប៉ាវហ៊ឺអាហ្វ្រិក និងម្ហូបជាច្រើនមុខទៀត។ សម្រាប់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ អ្នកអាចមកពិសាឌីមសាំពិសេសតម្លៃចាប់ពី ១៨.៨០$ សម្រាប់ម្នាក់នៅភោជនីយដ្ឋាន ទាំងពីរចន្លោះម៉ោង១១ព្រឹក និង២៖៣០រសៀល។
សម្រាប់អ្នកដែលចង់ភ្លក្សម្ហូបបារាំងរសជាតិដើម សូមអញ្ជើញមកភោជនីយដ្ឋានបារាំង Le Gourmet ដែលមានបម្រើជូននូវពងត្រីប្រណីត និងថ្លើមក្ងាន ឬអ្នកអាចទៅពិសាម្ហូបជប៉ុន ដែលចម្អិនផ្ទាល់នៅនឹងមុខ អ្នកជាមួយសិល្បៈចម្អិនម្ហូបដ៏ស្ទាត់ជំនាញ របស់មេចុងភៅដ៏ចំណានរបស់យើង។ ក្នុងពេលដំណាលគ្នានេះដែរ អ្នកអាចមកភោជនីយដ្ឋានប្រណីតអ៊ីតាលី Bistro Romano ដែលឈ្នះពានរង្វាន់លំដាប់ពិភពលោកឆ្នាំ ២០១៨ ក៏បានដើម្បីភ្លក្សប៉ាស់ស្តា ភីហ្សា និងអាហារអ៊ីតាលីពិសេសជាច្រើនមុខទៀត។
សម្រាប់ភាពរីករាយលក្ខណៈគ្រួសារ អ្នកអាចមកពិសាអាហារប៊ុហ្វេបែបខ្មែរ ពេលល្ងាចដែលមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៥:៣០ ល្ងាចនៅភោជនីយដ្ឋាន The Pangea ដែលមានម្ហូបខ្មែរមកពីគ្រប់រាជធានីខេត្ត រួមទាំងការសម្តែងសិល្បៈបុរាណខ្មែរផងដែរ។ ណាហ្គាវើលដ៍ ក៏មានម្ហូបដែលមានការពេញនិយមប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរនៅភោជនីយដ្ឋាន Indochine ភោជនីយដ្ឋាន Chopstick និងភោជនីយដ្ឋានវិមានស៊ីធីវ៉ក។
ចំណែកអ្នកដែលចង់ទៅពិសាម្ហូប ពិសេសតម្លៃសមរម្យ សូមអញ្ជើញទៅភោជនីយដ្ឋានកូរ៉េ Korean Grill ភោជនីយដ្ឋានបែបហុងកុង Golden Bowl ភោជនីយដ្ឋានក្រោមដី បែបអាស៊ី Food Pavilion តម្លៃចាប់ពី ១.៥០$ ប៉ុណ្ណោះ។ ភោជនីយដ្ឋានផ្សេងទៀត របស់ណាហ្គាវើលដ៍ មានបើកបម្រើ២៤ម៉ោង សម្រាប់បំពេញតម្រូវការរបស់ភ្ញៀវមិនឲ្យខកចិត្តឡើយ។ ភោជនីយដ្ឋានមួយទៀត ដែលអ្នកត្រូវតែសាកល្បង គឺភោជនីយដ្ឋានប្រណីត 2Pangea ដែលមានអាហារប៊ុហ្វេអន្តរជាតិ ដែលមានទីតាំងជាប់សាលមហោស្រព NABA។ រាល់អ្នកញ៉ាំទី២ ចំណាយតែ៨$ ប៉ុណ្ណោះ។
បន្ទាប់ពីស្រស់ស្រូប អាហារពេលល្ងាចរួច អ្នកអាចទៅសាលមហោស្រព NABA នៅណាហ្គាទី២ ដើម្បីទស្សនាការសម្តែងសិល្បៈ នៃក្តីស្រឡាញ់ដែលជាការសម្តែងបែបសហសម័យដ៏អស្ចារ្យ ផ្តល់ជូនពីម៉ោង៨យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់អាទិត្យ រហូតដល់ថ្ងៃទី ៣ មីនា។ សំបុត្រ ផ្តល់ជូនឥតគិតថ្លៃនៅណាហ្គាវើលដ៍ សម្រាប់ការសម្តែងរយៈពេល៤៥នាទីនេះ និងស័ក្តិសមសម្រាប់គ្រប់វ័យ។
វាជាការសម្តែងនៃដំណើររឿងស្នេហាដ៏រ៉ូមែនទិករបស់ Justin និង Cherry លាយឡំជាមួយអ្នកសម្តែងអន្តរជាតិ ដ៏ប៉ិនប្រសប់នៅក្នុងសាលមហោស្រពបច្ចេកវិទ្យា 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។ បន្ទាប់ពីទស្សនា រួច អ្នកអាចទៅពិសាប៊ុហ្វេបង្អែមដ៏ឈ្ងុយឆ្ងាញ់ តម្លៃ ១២$ ប៉ុណ្ណោះសម្រាប់ម្នាក់ នៅភោជនីយដ្ឋាន 2Pangea ។ សម្រាប់ម្ហូបអាហារ និងកម្មវិធីកម្សាន្តលំដាប់ពិភពលោក ណាហ្គាវើលដ៍ផ្តល់ជូនបានគ្រប់យ៉ាង៕
អាហារប៊ុហ្វេអន្តរជាតិពេលល្ងាច នៅភោជនីយដ្ឋាន 2Pangea តម្លៃ ៨$ ប៉ុណ្ណោះរាល់អ្នកញ៉ាំទីពីរ
ឌីមសាំពិសេសគ្រប់មុខ ម្នាក់ចាប់ពី ១៦,៨០$ នៅភោជនីយដ្ឋានប្រណីតចិន Fortune Palace និង Hall of Golden Chimes
«ក្តីស្រឡាញ់» គឺជាចំណងជើងនៃការសម្តែងសិល្បៈសហសម័យ នៅសាលមហោស្រព NABA ណាហ្គាទី ២ ចាប់ពីម៉ោង ៨ យប់ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់អាទិត្យ ផ្តល់ជូនរហូតដល់ថ្ងៃទី ៣ មីនា