(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៣៥៤គ្រឿង រកឃើញល្មើសច្បាប់៨០៤គ្រឿង(ម៉ូតូ៣៤%) អប់រំ២៧៥គ្រឿង និងផាកពិន័យ៥២៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,២៧២គ្រឿង, អប់រំ១៤៦គ្រឿង និងផាកពិន័យ៤៤១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៣,១១២គ្រឿង រកឃើញយានយន្តល្មើស១៦,២២១គ្រឿង(ម៉ូតូ៧៦%) ក្នុងនោះអប់រំ៦,១៤៨គ្រឿង និងផាកពិន័យ១០,០៧៣គ្រឿង៕