(ភ្នំពេញ)៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ដោយបានធ្វើការឆ្មក់ចូលបង្ក្រាបចាប់ខ្លួនជនសង្ស័យ ជាមេក្លោងជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានដ៏សកម្មចំនួន២នាក់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រមទាំងបានរឹបអូសថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣០កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានឲ្យដឹងថា៖ ជនសង្ស័យទី១៖ ឈ្មោះ អៀង នុត ភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យទី៣ (ជួយញដូរ)២៩កញ្ចប់ និងជនសង្ស័យទី២៖ ឈ្មោះផែង ភីន ភេទប្រុស អាយុ៣៣ ឆ្នាំមុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ និងរឹបអូសវត្ថុតាងក្រាមសថ្លាចំនួន៣០កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំផងដែរ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕