(ភ្នំពេញ)៖ ភាពជាដៃគូរជាមួយក្រុមហ៊ុនផ្សព្វផ្សាយឌីជីថល Hungama និងក្រុមហ៊ុនហង្សមាស ដែលជាក្រុមហ៊ុនផ្ដល់កម្មវិធីកម្សាន្តគ្មានដែនកំណត់ គឺដើម្បីផ្ដល់កម្មវិធីកម្សាន្តល្អៗបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលចូលចិត្ដតន្រ្តី។

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីតន្រ្តីតាមទូរស័ព្ទ «Pleng» ដែលត្រូវបានកែលម្អ និងផ្លាស់ប្តូរចេញពីកម្មវិធី Smart Music ដោយបញ្ចូលវិធីល្អៗបំផុត ដែលអ្នកអាចស្ដាប់បទចម្រៀងទាំងការប្រើ ឬមិនប្រើអ៊ិនធឺណេត នៅទីកន្លែងណាក៏បាន និងនៅពេលណាក៍បាន។

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការប្រកាសភាពជាដៃគូរវាងក្រុមហ៊ុន Smart និងក្រុមហ៊ុនផ្សព្វផ្សាយឌីជីថល Hungama និងក្រុមហ៊ុន Smart ជាមួយក្រុមហ៊ុនហង្សមាស ដើម្បីបង្កើនលទ្ធភាពផ្ដល់កម្មវិធីកម្សាន្ត ក្នុងស្រុកដល់កម្មវិធីតន្រ្តីតាមទូរស័ព្ទ Pleng។

Pleng by Smart ដែលត្រូវបានទ្រទ្រង់ដោយក្រុមហ៊ុន Hungama ដែលជាក្រុមហ៊ុនកម្សាន្តឌីជីថលឈានមុខគេក្នុងប្រទេសឥណ្ឌាគឺជាបណ្ណាល័យឌីជីថលដែលមានបទចម្រៀងខ្មែរ និងអន្តរជាតិជាង១លានបទ ដែលនេះជាកម្មវិធីធំជាងគេ និងមានភាពចម្រុះជាងគេបំផុតក្នុងប្រទេសកម្ពុជា។ កម្មវិធីផ្សាយវិទ្យុរបស់ Pleng ត្រូវបានរៀបចំដោយ DJ ល្បីៗបំផុត ដោយផ្តល់ជូននូវប្រភេទបទចំម្រៀងក្នុងស្រុក និងអន្តរជាតិជាច្រើនមានដូចជាចង្វាក់ Rock, hip-hop, electronic និង Rock ‘n’ Roll បែបខ្មែរ។

ជាមួយនឹងកម្មវិធី Pleng អ្នកប្រើប្រាស់អាចរៀបចំបញ្ជីបទចម្រៀង និងរីករាយជាមួយមុខងារប្រើប្រាស់ដែលងាយស្រួលជាងមុន ហើយអ្នកប្រើប្រាស់ក៏អាចចូលមើលព័ត៌មានរបស់សិល្បករដែលគេពេញចិត្តផងដែរ។

កម្មវិធី Pleng ដែលអាចទាញយកមកប្រើបានពី Google Play និង App Store ក៏អនុញ្ញាឲ្យប្រជាពលរដ្ឋកម្ពុជា ដែលចូលចិត្តតន្រ្តី អាចទទួលបាននូវកម្មវិធីកម្សាន្ត យ៉ាងងាយស្រួលដោយឥតគិតថ្លៃ ហើយពួកគេក៏អាចទាញយកបចម្រៀង ដោយគ្មានដែលកំណត់ ឫអាចស្ដាប់បទចម្រៀងលំដាប់ពិភពលោកតាមអនឡាញ ហើយក៏អាចស្តាប់ការផ្សាយផ្ទាល់កម្មវិធីវិទ្យុ ដោយចំណាយត្រឹមតែ៩៩សេន ក្នុងមួយខែប៉ុណ្ណោះ។ Pleng ត្រូវបានបង្កើតឡើង និងបានកែលម្អផ្នែកបច្ចេកទេស ចេញពីកម្មវិធី Smart Music ដែលធ្វើឲ្យការប្រើប្រាស់បានកាន់តែលឿន និងងាយស្រួលជាងមុន ។

ដោយឈរលើគោលដៅឆ្ពោះទៅរកការផ្ដល់សេវាសម្រាប់ការរស់នៅបែបឌីជីថល កម្មវិធី Pleng by Smart នឹងផ្តល់ជូនឱកាសកម្សាន្តសប្បាយយ៉ាងសម្បូរណ៍បែប ដល់អតិថិជនរបស់ខ្លួន និងអ្នកចូលចិត្តតន្រ្តីនានា តាមរយៈបណ្តាញទូរស័ព្ទចល័តដ៏ទំនើបរបស់ខ្លួន។ ក្រៅពីនេះ កម្មវិធីនេះ ជួយពង្រឹងបន្ថែមនូវគោលបំណងរបស់ក្រុមហ៊ុន Smart ដើម្បីលើកកម្ពស់ការយល់ដឹង អំពី សារៈសំខាន់នៃកម្មសិទ្ធិបញ្ញារបស់តន្ត្រីករ ហើយទន្ទឹមនឹងនេះ ក៏បង្កើតឱកាសសម្រាប់សិល្បករកម្ពុជា ឲ្យទទួលបានការទទួលស្គាល់កាន់តែខ្លាំងថែមទៀត ក៏ដូចជាកម្រៃកាន់តែច្រើនពីស្នាដៃរបស់ខ្លួន។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តក្រុមហ៊ុន Smart Axiata បានថ្លែងថា «ចាប់តាំងពីឆ្នាំ២០១៥មក ក្រុមហ៊ុន Smart បាននាំមុខគេ ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ក្នុងការដាក់ឲ្យដំណើរការកម្មវិធីតន្រ្តីអនឡាញ នៅកម្ពុជា ដោយបានជួយផ្សព្វផ្សាយសិល្បករល្បីៗក្នុងស្រុក និងរៀបចំការប្រគំតន្ត្រី អន្តរជាតិជាច្រើន។ ថ្ងៃនេះគឺជាភាពជោគជ័យដ៏អស្ចារ្យមួយផ្សេងទៀត សម្រាប់យើងក្នុងការលើកកម្ពស់កម្មវិធីកម្សាន្ត បែបឌីជីថល និងជួយគាំទ្រវិស័យតន្ត្រីដ៏សម្បូរបែបរបស់កម្ពុជា ដែលជាមោទនភាពរបស់ប្រជាពលរដ្ឋផងដែរ»។

លោក ថូម៉ាស បានបន្ថែមទៀតថា «ក្រៅពីភាពទាក់ទាញនៃការរចនា ភាពងាយស្រួល នៃកម្មវិធីនេះ ព្រមជាមួយនឹងភាពសម្បូរបែបនេះ កម្មវិធីកម្សាន្តក្នុងស្រុក និងអន្តរជាតិជាច្រើន ពីផលិតកម្មធំៗ រួមមាន ផលិតកម្មហង្សមាស និង Universal Music គួបផ្សំនឹងបទពិសោធន៍របស់ក្រុមហ៊ុន Hungama ក្នុងការផ្តល់ជូននូវកម្មវិធីបែបបច្ចេកវិទ្យារឹងមាំ ដូច្នេះ Pleng អាចផ្លាស់ប្ដូរទម្លាប់របស់មនុស្សរាប់លាននាក់ នៅទូទាំងប្រទេសកម្ពុជា ក្នុងការស្ដាប់បទចម្រៀង ហើយទន្ទឹមនឹងនេះ ក៏ធានាថាសិល្បករទទួលបានភាពល្បីល្បាញ និងកម្រៃហិរញ្ញវត្ថុ ដែលពួកគេសមនឹងទទួលបាន»។

សម្រាប់យុទ្ធសាស្រ្តនៃវត្តមានរបស់ខ្លួននៅកម្ពុជា លោក Siddhartha Roy នាយកប្រតិបត្តិ ក្រុមហ៊ុនផ្សព្ធផ្សាយឌីជីថល Hungama បានលើកឡើងថា «យើងមានក្តីរំភើបរីករាយក្នុងការពង្រឹងវត្តមានរបស់យើងនៅកម្ពុជា ដោយធ្វើការជាមួយប្រតិបត្តិករទូរស័ព្ទចល័តឈានមុខនៅកម្ពុជា ពោលគឺ ក្រុមហ៊ុនSmart Axiata។ សម្រាប់ក្រុមហ៊ុន Hungama គោលដៅរបស់យើង គឺផ្ដោតលើការផ្ដល់សេវាប្រើប្រាស់ ដែលឲ្យអតិថិជនមានជម្រើសច្រើន និងមានភាពងាយស្រួល។ យើងជឿជាក់ថា ភាពងាយស្រួលរបស់កម្មវិធី Pleng គួបផ្សំនឹងបណ្ណាល័យកម្មវិធីកម្សាន្តយ៉ាងទូលំទូលាយ មានទាំងភាសាខ្មែរ និងភាសាអង់គ្លេស និងមុខងារពិសេសៗ ដូចជាការលេងល្បែងកម្សាន្ត ជាដើម នឹងជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការស្ដាប់បទចម្រៀង»

សម្រាប់ផលិតកម្មហង្សមាស កម្មវិធី Pleng by Smart នឹងពង្រីកវិសាលភាពនៃកម្មវិធីផលិតក្នុងស្រុក ហើយនេះជាភាពជាដៃគូដ៏គួរឲ្យរំភើបដែល លោក អ៊ឹង សុងលាភ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនហង្សមាស កំពុងទន្ទឹងរង់ចាំ «កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Smart ក្នុងការនាំយកចម្រៀងរបស់សិល្បកររបស់យើងចូលទៅក្នុងកម្មវិធី Pleng គឺជាឱកាសដ៏រីករាយសម្រាប់យើង។ កម្មវិធីដ៏សម្បូរបែបនេះ នឹងផ្ដល់លទ្ធភាពដល់សិល្បករកាន់តែច្រើនបានបង្ហាញពីទេពកោសល្យរបស់ខ្លួនដល់អ្នកគាំទ្ររាប់លាននាក់»។

ចំពោះសិល្បករក្នុងស្រុក ដូចជាកញ្ញា Adda Angel បានឲ្យដឹងថា «ការដាក់ចេញនូវកម្មវិធីតន្រ្តីតាមទូរស័ព្ទ Pleng by Smart នឹងជួយបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សគ្រប់គ្នា ក្នុងការលើកកម្ពស់វិស័យកម្មតន្ត្រីនៅកម្ពុជា ខ្ញុំមានកិត្តិយសណាស់ ដែលមានវត្តមានក្នុងកម្មវិធីដ៏គួរឲ្យទុកចិត្ត ដូចជាកម្មវិធី Pleng by Smart នេះ ហើយកម្មវិធីនេះនឹងជួយជាកម្លាំងចិត្តដល់សិល្បករខ្មែរវ័យក្មេងកាន់តែច្រើនឡើង ក្នុងការបង្កើតស្នាដៃពិសេសៗឲ្យបានច្រើនសម្រាប់វិស័យតន្ត្រីរបស់យើង»

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartAxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh  ៕