Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបើកកិច្ចប្រជុំប្រចាំឆមាស នៅថ្ងៃទី២៨ ខែកុម្ភៈ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន (Video Inside)

19-02-2019 10:54

(ភ្នំពេញ)៖ ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងរៀបចំកិច្ចប្រជុំប្រចាំឆមាសមួយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមការប្រកាសរបស់ លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

បើតាមការប្រកាស គឺនៅក្នុងកិច្ចប្រជុំនោះ មានរបៀបវារៈមួយចំនួនដូចជារ៖
១៖ សុន្ទរកថាបើកកិច្ចប្រជុំដោយ សម្តេចតេជោ ហ៊ុន សែន
២៖ ទស្សនៈវិស័យលើវិភាគទានរួមចំណែករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កន្លងមក ដោយ សម្តេចតេជោ ហ៊ុន សែន
៣៖ ការចូលរួមយោបល់ស្ថាបនា និងសំណូមពរ ដោយប្រធានប្រតិភូគណបក្សនីមួយៗ
៤៖ បញ្ហាផ្សេងៗ
៥៖ អនុសាសន៍សម្រាប់ចក្ខុវិស័យនៃប្រសិទ្ធភាពការងារបន្ត និងការរំពឹងទុកលើការវិវត្តន៍ជាវិជ្ជមានដោយ សម្តេចតេជោ ហ៊ុន សែន
៦៖ ពិសាភោជនាហារសាមគ្គី។

សូមបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយក្រៅរដ្ឋសភាទាំងនោះ ចូលរួមបម្រើជាតិ៕