(ក្រចេះ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បាននិមន្តជាព្រះរាជាធិបតីភាពក្នុងពិធីស្រង់ព្រះគន្ធវារីប្រគេន ព្រះភិក្ខុ វ៉ា សោភា ចៅអធិការស្តីទីវត្តសិលានទី ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងឡើងទីជាព្រះគ្រូមេត្តាធរញ្ញាណ ព្រមទាំងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសង្ឃរាជផងដែរ។
ពិធីនេះបាននិមន្តយាង និងអមព្រះរាជដំណើរដោយសិរីសម្មតិវង្ស ទេព ផាន, ព្រះឧត្តសត្ថាបណ្ឌិត ជា ឆោម, ព្រះនិស្ស័យសត្ថា សៀរ ភារ៉ា, ព្រះមេគណខេត្ត ព្រះបាឡាត់ ព្រះអនុគណៈ ព្រះមន្រ្តីសង្ឃ និង អភិបាលរងខេត្ត និងលោកអភិបាលស្រុក រួមនឹងមន្រ្តីរាជការក្នុងខេត្ត ព្រមទាំងញោមញាតិជាច្រើនទៀតផងដែរ៕