Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលការងារសំខាន់ចំនួន២ ក្នុងពេលតែមួយ

18-02-2019 19:10

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបើកវគ្គបណ្តុះបណ្តាលការងារសំខាន់ចំនួន២ ក្នុងពេលតែមួយ គឺការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៩ និងការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។

ការបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមអធិបតី លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគ.ជ.ប ដោយមានសិក្ខាកាមចូលរួមប្រមាណ ១២០នាក់ ដែលជាមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត មន្ត្រីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយចំនួន១២ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៤ តំណាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន។

លោក ម៉ុក ដារ៉ា បានលើកឡើងថា គ្រូបង្គោល គ.ជ.ប ត្រូវធ្វើការបណ្តុះបណ្តាលលើប្រធានបទចំនួន ៦ រយៈពេល ២ថ្ងៃ(ថ្ងៃទី១៨-ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩) រួមមាន៖

១៖ សេចក្តីណែនាំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន
២៖ ផែនការណែនាំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ការិយាល័យចុះឈ្មោះបោះ
ឆ្នោត និងការទទួលខុសត្រូវរបស់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការចុះឈ្មោះបោះឆ្នោត
៣៖ នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ការរៀបចំ និងការបញ្ជូនបញ្ជីឈ្មោះមក គ.ជ.ប ការរៀបចំការបញ្ជូន និងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
៤៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង
៥៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត៕