(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ប៉ះក្រុមភ្ញៀវ U22 ម៉ាឡេស៊ី ក្នុងពានរង្វាន់ អាស៊ាន AFF U22 Championship 2019 ចាប់ផ្តើមនៅពហុកីឡដ្ឋានជាតិ។
នេះជា១ប្រកួតដំបូងសម្រាប់ក្រុមទាំងពីរនៃវគ្គសន្សំពិន្ទុនៃពូល B ក្នុងព្រឹត្តិការណ៍ខាងលើ ក្រោយពេល U22 ដែលប៉ះ U22 ឥណ្ឌូនេស៊ី ទទួលបាន១ពិន្ទុដូចគ្នា ក្នុងលទ្ធផលស្មើគ្នា ១-១ នារសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍ AFF U22 Championship 2019 មានក្រុមមកពី ៩ប្រទេសចូលរួម ខណៈ៣ក្រុមផ្សេងទៀតស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា ឡាវ សិង្ហបុរី និងប្រ៊ុយណេ បានដកខ្លួន៕