(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៣៦៤គ្រឿង រកឃើញល្មើសច្បាប់៨២៥គ្រឿង (ម៉ូតូ៣៧%) អប់រំ៣០៦គ្រឿង និងផាកពិន័យ៥១៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ត្រួតពិនិត្យរួម បានចំនួន២,២៧៣គ្រឿង, អប់រំ២០៤គ្រឿង និងផាកពិន័យ៤៥៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៨,៧៥៨គ្រឿង រកឃើញយានយន្តល្មើស១៥,៤១៧គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ៥,៨៧៣គ្រឿង និងផាកពិន័យ៩,៥៤៤គ្រឿង៕