(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរក្នុងពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និងកម្មវិធីចាប់រង្វាន់លើកទីមួយ កាលពីចុងសប្ដាហន៍នេះ ដែលមានការផ្សាយផ្ទាល់តាមរយ: Facebook Page របស់ Huawei និង MY TV។
ការចាប់រង្វាន់លើកទីមួយនេះ ជាការចាប់រង្វាន់ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV 2 រង្វាន់, រាល់អតិថិជនដែលឈ្នះម៉ូតូ Zoomer X 1 រង្វាន់ ឈ្មោះ សាម មុនីរ៉ែន ទិញពីហាង ទូរស័ព្ទចំរើន ( ភ្នំពេញ) រីឯអតិថិជនឈ្នះទូរទស្សន៍ Smart TV 1 រង្វាន់គឺ ឈ្មោះ អ៊ីម នារតី ទិញពីហាងទូរស័ព្ទ ស៊ូ អ៊ីន (ខេត្តក្រចេះ) និងអតិថិជនឈ្នះទូរទស្សន៍ Smart TV 1 រង្វាន់មួយរូបទៀត គឺ ពូ ផល ទិញពីហាងទូរស័ព្ទ KAKA (ភ្នំពេញ)។ អបអរសាទរចំពោះអតិថិជនសំណាងទាំងបីរូបនេះ។
កម្មវិធីនេះផងដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei ក្រុមហ៊ុន HGB Group និងក្រុមហ៊ុន Yako ដើម្បីចូលរួមចាប់រង្វាន់ ព្រមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ដើម្បីជាសាក្សីធានាថាការចាប់រង្វាន់មានតម្លាភាព និងសុក្រឹត។
ដើម្បីមានឱកាសឈ្នះរង្វាន់ដូចអតិថិជន ដែលមានសំណាងទាំងបីរូប អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូតដល់ថ្ងៃ២៧ មេសា ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរស័ព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។
ការចាប់រង្វាន់លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១ ខែមីនា, លើកទី៣ នៅថ្ងៃ១៥ មីនា, លើកទី៤ នៅថ្ងៃទី២៩ ខែមីនា ដែលរង្វាន់មានដូចជា៖ ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ ។ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ដោយមានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ និងFacebook Page របស់ Huawei និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ តម្លៃជាង៣ម៉ឺន៤ពាន់ដុល្លារ និងទូរទស្សន៍ Smart TV៤រង្វាន់។
គួរបញ្ជាក់ផងដែរ Huawei អេ 7 ត្រូវបានរចនាឡើងដោយមានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង អេក្រង់ធំ 6.26អ៊ីញ HD+ អេក្រង់ធំផ្ទៃលាតរហូតដល់ 86.7% និង អេក្រង់ប្រភេទដំណក់ទឹក។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនអេ 7 បំពាក់ដោយកាមេរ៉ាមុខធំទំហំ 16MP ជាមួយបច្ចេកវិទ្យា AI និងកាមេរ៉ាក្រោយភ្លោះ ទំហំ13MP+ 2MP។ រីឯ ថាមពលថ្មវិញ មានទំហំធំរហូតដល់ 4000mAh អាចប្រើបានរហូតដល់ពេញមួយថ្ងៃឬរហូតដល់ពីរថ្ងៃ។ ស្មាតហ្វូននេះដំណើរការដោយអង្គផ្ទុក ទន្និន័យ (ROM) 32 GB និង អង្គចងចាំ ( RAM) 3 GB អង្គផ្ទុកទន្និន័យបន្ថែម 512GB ជាមួយនឹង CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត។
គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី៦៨ ក្នុងចំណោមម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក( Forbes World’s Most Valuable Brands) និងស្ថិតនៅលេខរៀងទី១២ ពី Brand Finance Global 500 នៅក្នុងឆ្នាំ២០១៩ ហើយគុណតម្លៃម៉ាក ( brand value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ២០១៨ ទៅ ២០១៩។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ ២០០,០០០,០០គ្រឿង ក្នុងឆ្នាំ២០១៨៕
ព័ត៌មានលម្អិត៖ https://www.youtube.com/watch?v=EKvEJHax0r4 https://www.youtube.com/watch?v=jwKHTVEX4w4 និងសូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/