(ភ្នំពេញ)៖ លោក សុខ សុគន្ធ អ្នកអធិប្បាយបញ្ហាសង្គម និងនយោបាយរបស់កម្ពុជា បានបានរិះគន់ក្រុមថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងដែលលោកសម្តៅដល់អតីតគណបក្សសង្គ្រោះជាតិ បានរកស៊ីមានបានជាមួយអ្នកវិនិយោគចិន តែបែជាអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរស្អប់ចិនទៅវិញ។
លោក សុខ សុគន្ធ ហៅជេម សុខ បានលើកឡើងបែបនេះនៅក្នុងវីដេអូជជែកដេញដោលមតិគ្នាជាមួយអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកដោយផ្សាយផ្ទាល់តាមបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជុំវិញបញ្ហាវត្តមានរបស់ចិននៅកម្ពុជានោះ លោក សុខ សុគន្ធ បានលើកឡើងថា វត្តមានអ្នករកស៊ីរបស់ចិននៅកម្ពុជា វាជារឿងល្អសម្រាប់កម្ពុជា។ ល្អនោះ គឺជួយជំរុញសេដ្ឋកិច្ចកម្ពុជា ហើយក៏ជួយទប់ចំពោះវត្តមានរបស់វៀតណាមនៅកម្ពុជាផងដែរ។
លោក សុគន្ធ បានជំរុញឲ្យប្រជាពលរដ្ឋកែប្រែពីការគិតអវិជ្ជមានចំពោះវត្តមានចិននៅកម្ពុជា ទៅជាឱកាសសម្រាប់ធ្វើឲ្យជីវភាពរបស់ខ្លួនកាន់តែល្អប្រសើរ។
សូមស្តាប់ការបកស្រាយរបស់លោក សុខ សុគន្ធ លើបញ្ហាវត្តមានចិននៅកម្ពុជា៖