Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

18-02-2019 11:21

(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលមានកំពស់បីជាន់ (១៦ម៉ែត្រ) ទទឹង១១ម៉ែត្រ, បណ្តោយ៥៦ម៉ែត្រ និងត្រូវធ្វើការសាងសង់ក្នុងរយៈពេល២៤ខែ។

វត្តមានចូលរួមក្នុងពិធីនេះ មានលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភបាលខេត្ត លោកមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្នងការ មន្ត្រីរាជការជំវិញខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត៕