(ភ្នំពេញ)៖ អ្នកអធិប្បាយបញ្ហាសង្គម និងនយោបាយនៅឯនាយសមុទ្រដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន លោក សុខ សុគន្ធ ហៅជេម សុខ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ (ម៉ោងនៅកម្ពុជា) បានចេញមកធ្វើអធិប្បាយលើបណ្តាញសង្គម Facebook ដោយផ្តោតទៅលើបញ្ហាជាច្រើននៅក្នុងសង្គមកម្ពុជា។
នៅក្នុងបទអធិប្បាយផ្សាយផ្ទាល់លើបណ្តាញសង្គម Facebook ដែលមានអ្នកទស្សនារហូតដល់ជិត ២ពាន់នាក់ លោក សុខ សុគន្ធ បានលើកបង្ហាញពីភាពក្លែងក្លាយនៃអ្នកប្រជាធិបតេយ្យនិយមរបស់ទណ្ឌិត សម រង្ស៉ី។ លោក សុខ សុគន្ធ ហៅទណ្ឌិត សម រង្ស៉ី ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ដោយសារតែលោកបានយកទ្រឹស្តីរបស់កុម្មុយនិស្តមកធ្វើជាសារនយោបាយរបស់ខ្លួន។ សារកុម្មុយនិស្តដែលទណ្ឌិត សម រង្ស៉ី បានយកមកប្រើនោះ គឺការប្រកាសលុបបំណុលរបស់ប្រជាពលរដ្ឋ និងរឹបអូសទ្រព្បសម្បត្តិអ្នកដទៃពេលខ្លួនដឹកនាំប្រទេស។
ក្រៅពីលើកបង្ហាញនូវភាពក្លែងក្លាយជាអ្នកប្រជាធិបតេយ្យនិយមរបស់ទណ្ឌិត សម រង្ស៉ី ហើយនោះ លោក សុខ សុគន្ធ ក៏បានលើកពីបញ្ហា EBA និងបញ្ហាសង្គមនយោបាយនៅកម្ពុជាជាច្រើនផ្សេងទៀតផងដែរ។
សូមទស្សនាវីដេអូនៃបទអត្ថាធិប្បាយរបស់លោក សុខ សុគន្ធ៖