ប្រធានសមាគមនារីខណ្ឌឬស្សីកែវ នាំយកកញ្ចប់ថវិកាសង្គ្រោះឧបត្ថម្ភជូនបុគ្គលិក ដែលឆ្លងទន្លេ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍
17-02-2019 17:56
(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី នាំយកកញ្ចប់ថវិកាសង្គ្រោះ របស់អនុខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ មកឧបត្ថម្ភជូនបុគ្គលិកសាលាខណ្ឌ ក្នុងការជួយចែករំលែកនូវការលំបាកខ្វះខាតមួយគ្រា ដោយក្នុងនោះលោកតា យឹម ឆៃ អាយុ៨៣ឆ្នាំ បានជួបឧបត្ថទេវហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសបាក់ឆ្អឹងត្រគៀក និងម្នាក់ទៀត ភរិយាទើបសម្រាលបុត្រ (ឆ្លងទន្លេ) នៅមន្ទីពេទ្យកាល់ម៉ែត្រ។
ការឧបត្ថម្ភថវិកាសង្គ្រោះបន្ទាន់របស់លោកស្រី អាន ផល្លា ជា ពិសី ជូនចំពោះបុគ្គលិកសាលាខណ្ឌខាងលើនេះ មានការរួមដំណើរដោយ បណ្ដាញសមាគមនារីខណ្ឌ-សង្កាត់ នារីភូមិ និងយុវជនផងដែរ ក្នុងគោលបំណង ផ្ដល់ការលើកទឹកចិត្ដ និងដឹងគុណចំពោះការងារកន្លងមក ដោយក្ដីគោរពស្រឡាញ់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុម៦ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមរំលឹកថា នេះមិនមែនជាលើកទី១នោះទេ រាល់សកម្មភាពជួយសង្គ្រោះដល់បុគ្គលិក ក៏ដូចជាប្រជាពលរដ្ឋទាំងឡាយ ក្នុងមូលដ្ឋាន សម្រាប់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដែលដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី។
សកម្មភាពនេះ បានចាក់ឫសយ៉ាងជ្រៅទៅក្នុងស្រទាប់មហាជន ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច ទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ ស័ក្កិសមជាអ្នកតំណាងឲ្យផលប្រយោជន៍របស់នារី និងកុមារ និងការផ្តល់កិត្តិយសដល់នារី ជាដៃគូរដែលពុំអាចខ្វះបាន ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ តំណាងឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារី និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕