(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតថ្មីចំនួន ១០ចំណុច មកបង្ហាញមិត្តអ្នកអាន។

គតិបណ្ឌិតទាំង១០នោះ រួមមាន៖

១៖ រាប់អានមនុស្សឱ្យបានច្រើន តែកុំទុកចិត្តមនុស្សទាំងអស់។ ព្រះភិក្ខុ គូ សុភាព

២៖ លុយមិនអាចទិញសុភមង្គលបានទេ​ តែកុំក្រឱ្យសោះ។ លោក ដាន ឡុក

៣៖ ត្រូវចេះគោរពខ្លួនឯងជាមុនសិន ទើបអ្នកដទៃគោរពអ្នកុំ។ ទស្សនវិទូបុរាណចិន ខុង ជឺ

៤៖ ជំនួញណាដែលយើងចំណេញ ហើយធ្វើឱ្យអ្នកដទៃឈឺចាប់ បើជៀសវាងបាន មិនគួររកស៊ីទេ។ ឧកញ៉ា ម៉ុង ឫទ្ធី

៥៖ គ្រោះបង្កប់ដោយសំណាង សំណាងបង្កប់ដោយគ្រោះ។ មេទ័ពធំ ស៊ឺម៉ា អ៊ី

៦៖ កុំឃើញប្រយោជន៍ មិនគិតពីអន្តរាយ។ ឧបរាជ ជូ កឺលាង

៧៖ កេរ្តិ៍ឈ្មោះល្អ មានតម្លៃជាងលុយទៅទៀត។ ទស្សនវិទូ Publilius Syrus

៨៖ មនុស្សយើងរស់នៅបានតែមួយជិវិតយើងនឹងស្លាប់ បើយើងគង់នឹងស្លាប់ យើងនឹងស្លាប់ក្នុងបុព្វហេតុមួយ ដែលមានតម្លៃសមនឹងជីវិតរបស់យើង។ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ

៩៖ ភាពបរាជ័យគ្មានអ្វីគួរឱ្យខ្លាចនោះទេ អ្វីដែលគួរឱ្យខ្លាចបំផុតនោះ គឺភាពកម្រាក។ ទស្សនវិទូបុរាណក្រិច អារីស្តូត

១០៖ ដួលងើបៗ កុំខ្វល់ពីអ្នកដទៃនិយាយអី សំខាន់ជោគជ័យ និងក្ដីសុខរបស់យើង។ មហាសេដ្ឋី ប៊ែល ហ្គេត