(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមាគមនិស្សិត ថ្នាក់ក្រោយបរិញ្ញាបត្រ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សមាគមគីវ៉ានីស៍កម្ពុជា សមាគមអប់រំអូវ៉ឺស៊ី កម្ពុជា និងសប្បុរសជននានា បានសហការគ្នា រៀបចំកម្មវិធីសប្បុរសធម៌នាំយកអំណោយសម្ភារៈសិក្សាមួយចំនួន ទៅចែកជូនសិស្សានុសិស្សចំនួន៤៦១នាក់ នៅសាលាបឋមសិក្សាធ្លកវៀន ស្ថិតនៅ ភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
កម្មវិធីនេះ ដឹកនាំដោយលោកបណ្ឌិត ទ្រី ចាន់ធុច ព្រឹទ្ធបុរស សាលាក្រោយឧត្ដម នៃ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជាតំណាងឱ្យ សមាគមគីវ៉ានីស៍កម្ពុជា និងសមាគមអប់រំអូវ៉ឺស៊ី កម្ពុជា។
អំណោយដែលត្រូវចែកជូនសិស្សានុសិស្សនៅពេលនោះរួមមាន៖ សៀវភៅអានចំនួន ១៣២ក្បាល សៀវភៅចំនួន ៩២២ក្បាល ប៊ិចចំនួន៤៦១ដើម ខ្មៅដៃចំនួន ៩២២ដើម បន្ទាត់ចំនួន ៤៦១ដើម ជ័រលុបចំនួន ៤៦១ដើម ប្រដាប់ខួងខ្មៅដៃ ចំនួន៤៦១ដើម សាប៊ូដុសខ្លួនចំនួន៤៦១ដុំ និងថវិកាមួយចំនួន ដោយសិស្សានុសិស្សក្នុង ម្នាក់ៗទទួលបានសៀវភៅចំនួន ២ក្បាល ប៊ិចចំនួន១ដើម ខ្មៅដៃចំនួន ២ដើម បន្ទាត់ចំនួន១ដើម ជ័រលុបចំនួន១ដើម ប្រដាប់ខួងខ្មៅដៃ ចំនួន ១ដើម សាប៊ូដុសខ្លួនចំនួន១ដុំ និងថវិកាចំនួន ២០០០រៀល ដើម្បីចូលរួមជា ចំណែក និងជាការលើកទឹកចិត្តដល់ការសិក្សា របស់សិស្សានុសិស្ស។
បន្ថែមពីលើនេះទៀត ក្រុមការងារបានកសាងរូប សំណាកសម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះសង្ឃរាជ នៃកម្ពុជា និងជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ និងបានប្រគេន ស្លាដកនិងបច្ច័យជូនព្រះសង្ឃ ដោយក្នុង ១អង្គៗ ស្លាដក១និងបច្ច័យ ៤០,០០០រៀល និង មាន អំណោយជាថវិកាជូនដល់លោកគ្រូអ្នកគ្រូចំនួន១៨នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ២០,០០០រៀល និងសាប៊ូដុសខ្លួនចំនួន ៤ដុំ ផងដែរ។ ដែលនេះ គឺជាវប្បធម៌ចែករំលែកក្នុងការជួយគ្នាទៅវិញទៅមក សម្រាប់អ្នកដែលមានលទ្ធភាព ត្រូវជួយដល់ អ្នកដែលទន់ខ្សោយខ្វះខាត។
យើងជាកូនខ្មែរត្រូវ ចេះជួយគ្នាដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់ ដែលជាសមាជិកសង្គមបានរីកចម្រើន ព្រមទៅ ជាមួយគ្នា។
បន្ថែមពីលើនេះទៀត ក្រុមការងារបានកសាងសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ព្រះសង្ឃរាជ នៃកម្ពុជា និងជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ និងបានប្រគេនស្លាដកនិងបច្ច័យជូនព្រះសង្ឃ ដោយក្នុង ,១អង្គៗ ស្លាដក១ និងបច្ច័យ៤០,០០០រៀល។
ទន្ទឹមនឹងនោះ ក្រុមការងារក៏បានឧបត្ថម្ភសៀវភៅអានចំនួន១៣២ក្បាល តម្កល់នៅបណ្ណាល័យសាលា និងមានអំណោយជាថវិកាជូនដល់លោកគ្រូអ្នកគ្រូចំនួន១៨នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ២០,០០០រៀល និងសាប៊ូដុសខ្លួនចំនួន៤ដុំ ផងដែរ។
ស្ថិតក្នុងឱកាសនោះ លោកបណ្ឌិត ទ្រី ចាន់ធុច បានថ្លែងថា ការរួបរួមកម្លាំងសទ្ធានេះបង្កើតបានជាកម្លាំងមនុស្សធម៌ បានជួយដល់ក្មួយៗសិស្សានុសិស្សដែលមានការខ្វះខាតសម្ភារៈសិក្សា ដែលនេះគឺជាវប្បធម៌ចែករំលែកក្នុងការជួយគ្នាទៅវិញទៅមក សម្រាប់អ្នកដែលមានលទ្ធភាពត្រូវជួយដល់អ្នកដែលទន់ខ្សោយខ្វះខាត។ យើងជាកូនខ្មែរត្រូវចេះជួយគ្នាដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់ ដែលជាសមាជិកសង្គមបានរីកចម្រើន ព្រមទៅជាមួយគ្នា។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា ថ្វីត្បិតតែអំណោយទាំងនេះមានចំនួនតិចតួច តែវាក៏ជាការលើកទឹកចិត្តអាណិតស្រឡាញ់ដល់បងប្អូនជនរួមជាតិ ដែលមានការខ្វះខាត និងជាការលើកទឹកចិត្តដល់សិស្សានុសិស្សនៅទីនោះឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងសីលធម៌ល្អ ដើម្បីគេចចេញពីភាពក្រីក្រ និងចូលរួមចំណែកកសាងអភិវឌ្ឍសង្គមជាតិ ឱ្យមានភាពរីកចម្រើន ក្នុងបរិបទប្រទេសកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍ។
នៅរសៀលថ្ងៃដដែលនោះដែរ ក្រុមការងារបានចុះទៅសួរសុខទុក្ខនិងនាំយកសម្ភារៈគ្រឿងឧបភោគ-បរិភោគមួយចំនួនជូនលោកយាយ ឱម គី ដែលមានជីវភាពក្រីក្រ។ លោកយាយ ឱម គី មានអាយុ ៨២ឆ្នាំ រស់នៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាសព្វថ្ងៃនេះលោកយាយរស់នៅតែម្នាក់ឯងពុំមានគ្រួសារកូនចៅនិងបងប្អូនដូចគេនោះទេ ព្រោះបងប្អូនលោកយាយចំនួន៥នាក់ ត្រូវបានគេសម្លាប់ក្នុងរបបប៉ុល ពត អស់ហើយៗ សព្វថ្ងៃគឺរស់នៅពឹងលើញាតិជិតខាង ដែលគេមានសទ្ធាជួយសង្គ្រោះប្រោសប្រណីដល់ការរស់នៅរបស់លោកយាយ។
ដោយមើលឃើញពីស្ថានភាពដូចនេះ ក្រុមការងារបានរួមគ្នាផ្តល់នូវ: អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ ១ឡូតិ៍, សាប៊ូដុសខ្លួន ៤ដុំ, ស្ករស ១គីឡូក្រាម, ទឹកដោះគោ ២កំប៉ុង, ទឹកដោះគោឆៅ ១ឡូតិ៍, មី ១កេស, អំបិល ១កញ្ចប់, អូវ៉ាន់ទីន ១កញ្ចប់ និងថវិកាចំនួន ២០ម៉ឺនរៀល ដើម្បីជួយដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់លោកយាយ ៕